Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: ផ្ទុះគ្រាប់បែក នៅទីក្រុងញូយ៉ក របួសមនុស្ស៤នាក់, ប៉ូលិសអះអាងថា មានជាប់ពាក់ព័ន្ធនឹង​ភេរវកម្ម

  • បោះពុម្ព

(ញូយ៉ក)៖ ហេតុការណ៍ផ្ទុះគ្រាប់បែកនៅឯសង្កាត់ Manhattan ក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទនេះ គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ខណៈគ្រាប់បែកកែច្នៃត្រូវបានគេជឿ ជាក់ថា ជាមូលហេតុនៃការផ្ទុះនេះដែលបានបណ្ដាលឱ្យមនុស្ស០៤នាក់រងរបួស។

នេះបើតាមអភិបាលក្រុងញូយ៉ក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ យោងតាមអភិបាលក្រុងញូយ៉ក លោក Bill de Blasio ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅម៉ោងប្រមាណជា ៧៖៣០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯផ្លូវក្រោមដីមួយកន្លែងភ្ជាប់ពីទីលាន Times Square ទៅកាន់ចំណតរថយន្ដក្រុង Port Authority។

ប៉ុន្តែទន្ទឹមគ្នាប៉ូលិសនៅក្នុងតំបន់ ក៏បានឱ្យដឹងដែរថា ជនសង្ស័យម្នាក់ឈ្មោះ Akayed Ullah ត្រូវបានចាប់ខ្លួនខណៈមនុស្សបួននាក់ផ្សេងទៀតរួមទំាងជនសង្ស័យបានរងរបួស។ គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងពីរខែប៉ុណ្ណោះ បន្ទាប់ពីបុរសជនជាអ៊ូបេគីស្ថានម្នាក់ បានសម្លាប់មនុស្ស០៨នាក់ ដោយការបើករថយន្ដបំបុក មនុស្សនៅក្នុងទីក្រុងញូយ៉ក ហើយក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕

ដកស្រង់ពី៖FRESH NEWS