Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ ផ្ទុះកំហឹងជាមួយអគ្គរដ្ឋទូតខ្លួននៅយូអិន

  • បោះពុម្ព

បរទេស៖ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីចុងសប្តាហ៍នេះ បានសាទរចំពោះចលនាសិទ្ធិស្រ្តី MeToo ខណៈដែលបញ្ហាស្រ្តីនេះ នៅបន្តកើតឡើងធ្ងន់ធ្ងរ ទៅលើករណីរំលោភបំពានផ្លូវភេទ ។

 យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ បានឲ្យដឹងថា សារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ ប្រភពអនាមិកចំនួនពីរ ដែលបានដឹងពីគំនិតរបស់លោក ដូណាល់ ត្រាំ បានខឹងសម្បាយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោកស្រី Haley ដែលលោកស្រីបានធ្វើនៅពេល ជួបក្មេងស្រីមកពីសាលា Nightingale-Bamford កាលពីថ្ងៃសៅរ៍ ។

លោក ដូណាល់ ត្រាំ បានខឹងសម្បារ ខណៈមានការចោទប្រកាន់ដែលផ្តោត ទៅលើយុទ្ធនាការរបស់ប្រធានាធិបតី របស់គាត់ហើយការប្រព្រឹត្ត មិនត្រឹមត្រូវរបស់គាត់បាន លេចឡើងម្តងទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល