បណ្តាញសង្គម

យោធាអាមេរិក អាចនឹងចាញ់រុស្ស៊ី ឬក៏ចិន ក្នុងសង្គ្រាមអនាគត

បរទេស៖ យោធាសហរដ្ឋអាមេរិក អាចនឹងចាញ់សង្គ្រាម អនាគតរបស់ខ្លួន ព្រោះតែខ្វះខាតការហ្វឹកហ្វឺន ឲ្យបានគ្រប់គ្រាន់ និងការបរាជ័យ ក្នុងការរក្សាជំហាន ជាមួយការផ្លាស់ប្តូរ ក្នុងបច្ចេកវិទ្យាទំនើប នេះបើយោងតាមរបាយការណ៍ ទើបចេញថ្មីៗ ពីអង្គការ Rand Corporation ។ 

 នៅក្នុងការវិភាគមួយ ដែលបោះពុម្ពផ្សាយកាលពីថ្ងៃអាទិត្យ អង្គការមិនរកប្រាក់ចំណេញសហរដ្ឋអាមេរិក បានចេញនូវការចោទប្រកាន់ដ៏អាម៉ាសមួយ ចំពោះកងកម្លាំងអាមេរិក ដោយអំពាវនាវរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការវាយតម្លៃឡើងវិញ លើយុទ្ធសាស្រ្តការពារជាតិ និងគោលជំហរសន្តិសុខ។ 

យោងតាមប្រភពព័ត៌មាន ពីកាសែតអង់គ្លេស IBTimes របាយការណ៍របស់អង្គការនេះ បានព្រមានថា ស្ថិតនៅក្រោមការសនិ្នដ្ឋានដ៏គួរឲ្យជឿទុកចិត្តបាន យោធាអាមេរិក អាចនឹងចាញ់សង្គ្រាមអនាគត ដែលពួកគេនឹងបានចូលរួមប្រយុទ្ធ បើទោះជាសហរដ្ឋអាមេរិក បានធ្វើការចំណាយលើកងកម្លាំងយោធា លើសប្រទេសចិន និងរុស្ស៊ីក៏ដោយ៕ 

ដកស្រង់ពី៖ដើមអម្ពិល