Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកឆ្លងរោគរបេងនៅវៀតណាម «មានជាង ០១សែននាក់ក្នុងមួយឆ្នាំ» និងគ្រោងលុបបំបាត់ឲ្យអស់ នៅឆ្នាំ២០៣០!

  • បោះពុម្ព

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលក្នុងប្រទេសវៀតណាម តែងតែរកឃើញចំនួនអ្នកជំងឺរបេងចន្លោះពី ១០៥,០០០នាក់ ទៅ ១០៦,០០០នាក់ ជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងប្រទេសជាតិអាស៊ានមួយនេះ បានកំណត់គោលដៅថា ធ្វើយ៉ាងណានឹងកម្ចាត់ជំងឺនេះឲ្យបាននៅឆ្នាំ២០៣០។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។ យោងតាមមន្ទីរពេទ្យរបេងជាតិវៀតណាម ពីមួយឆ្នាំទៅមួយឆ្នាំ អ្នករងគ្រោះដោយសារជំងឺរបេងប្រហែល ២០,០០០នាក់ ពុំត្រូវបានគេរកឃើញថា មានជំងឺនេះឡើយ ដោយសារតែហេតុផលមួយចំនួន រួមមានការលំបាក ក្នុងការរុករកក៏ដូចជាគ្រប់គ្រងជំងឺរបេង នៅក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងកង្វះការពង្រឹងសមត្ថភាពនៅតាមគ្លីនិក និងមន្ទីរពិសោធន៍ជាដើម។ ចំនួនប្រជាជនវៀតណាម ដែលបានបាត់បង់ជីវិតដោយសារជំងឺរបេង កាលពីចន្លោះឆ្នាំ២០១៥ និង២០១៦ ត្រូវបានធ្វើឲ្យថយចុះចំនួន ៣,០០០នាក់ ភាគច្រើនគឺដោយសារការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា ខណៈនៅមុននោះ អត្រាមរណៈដោយសារជំងឺនេះ គឺប្រមាណ ១៧,០០០នាក់ក្នុងមួយឆ្នាំៗ។

គួរជម្រាបថា បើតាមទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក ខណៈការធ្វើរោគវិនិច្ឆ័យជំងឺរំបេង និងការព្យាបាល ត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃ ការចំណាយសរុបចុងក្រោយ សម្រាប់អ្នកជំងឺម្នាក់ៗនៅវៀតណាម អាចស្មើនឹងចំណូលប្រចាំឆ្នាំទាំងមូលតែម្តងរបស់ពួកគេ។ ប្រការនេះ គឺដោយសារថ្លៃចំណាយចាំបាច់ផ្សេងៗ ពាក់ព័ន្ធនឹងការស្នាក់នៅក្នុងមន្ទីរពេទ្យ ព្រមទាំងតម្រូវការនៃអាហារូបត្ថម្ភបន្ថែម ក្នុងអំឡុងពេលព្យាបាល៕

ដកស្រង់ពី៖FRESH NEWS