បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ សម្រេចដើរចេញពីរដ្ឋបាល លោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធបានឱ្យដឹងថា នាយកផ្នែកទំនាក់ទំនងសម្រាប់ការិយាល័យទំនាក់ទំនងសាធារណៈ នៃសេតវិមាន នឹងចាកចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះ។

នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders ដកស្រង់ដោយសារព័ត៌មាន CBS News នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។ ថ្លែងបា្រប់ទីភ្នាក់ងារសារព័ត៌មាន AP លោកស្រី Sarah Sanders បានឱ្យដឹងថាលោកស្រី Omarosa Manigault Newman ជានាយកផ្នែកទំនាក់ទំនងសម្រាប់ ការិយាល័យទំនាក់ទំនងសាធារណៈនៃសេតវិមាន នឹងលាលែងពីតំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានបម្រើការងារជាមន្ត្រីក្រោមរដ្ឋបាល លោកត្រាំអស់រយៈពេលមួយឆ្នាំមកនេះ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សេតវិមានក៏បានប្រកាសផងដែរថាអនុទីប្រឹក្សាសន្តិសុខជាតិលោកស្រី Dina Powell នឹងចាកចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ នៅដើមឆ្នាំក្រោយនេះ៕

ដកស្រង់ពី៖FRESH NEWS