Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានក្តៅ! អ្នកសារព័ត៌មាន Reuters ពីររូប «ត្រូវអាជ្ញាធរ​មីយ៉ាន់ម៉ា ​ចាប់ឃុំខ្លួន» ដោយមិនទាន់ដឹងពីមូលហេតុ...

  • បោះពុម្ព

(មីយ៉ាន់ម៉ា)៖ អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Reuters ពីរនាក់ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយមានសេចក្ដីរាយការណ៍ថា អ្នកទំាងពីរបានបាត់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាម Reuters មកទល់នឹងពេលនេះ គេមិនទាន់ប្រាកដថា ហេតុអ្វីបានជាអ្នកសារព័ត៌មានរបស់ខ្លួន ឈ្មោះ វ៉ា ឡូណេ (Wa Lone) និង ក្យរ ស៊ឺ អូ (Kyaw Soe Oo) ត្រូវបានចាប់ខ្លួននៅឡើយទេ។

«យើងកំពុងស្វែងរកព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងមូលហេតុចាប់ខ្លួន និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ»។ នេះជាការឡើងរបស់ទីភ្នាក់ងារ Reuters នៅក្នុងបរិបទដែលគេមើលឃើញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងគាបសង្កត់លើសេរីភាពសារព័ត៌មាន ជាពិសេសទាក់ទិននឹងសេចក្ដីរាយការណ៍ ស្ដីពីអំណាចយោធា និងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។

មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅឯជាយទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីត្រូវបានអាជ្ញាធររកឃើញថា មានកាន់កាប់របាយការណ៍យោធា និងផែនទីតំបន់មួយកន្លែងក្នុងរដ្ឋ Rakhine ស្ថិតនៅភាគខាងជើងនៃប្រទេស ហើយដែលទោសល្មើសនេះ អាចឱ្យអ្នកទាំងពីរប្រឈមមុខ ជាប់ពន្ធនាគារ ១៤ឆ្នាំ។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានទាំងពីរនាក់នេះ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ សហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកសរសើរមិនដាច់ពីមាត់ ពីការវិវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំដោយ រដ្ឋាភិបាលនៃជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី៕

ដកស្រង់ពី៖Sabay