Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរងរបួស ២៤នាក់» ភាគច្រើនជាសិស្ស!

  • បោះពុម្ព

(ប៉ារីស)៖ កូនសិស្សយ៉ាងតិច ០៤នាក់ បាត់បង់ជីវិត និង ២៤នាក់ ផ្សេងទៀតបានទទួលរងរបួសធ្ងន់ ដោយក្នុងនោះភាគច្រើនសុទ្ធតែជាសិស្សានុសិស្ស បន្ទាប់ពីរថភ្លើងមួយខ្សែបានបុក រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង នៅភាគខាងត្បូងប្រទេសបារាំង។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។ អាជ្ញាធរបារាំងបានឲ្យដឹងថា «ក្រៅពីអ្នកបាត់បង់ជីវិត មនុស្សចំនួន ២៤នាក់ ទៀតបានរងរបួសជាទម្ងន់ ហើយក្នុងចំណោមជនរងគ្រោះ ២៤នាក់នេះ មាន ២១នាក់ គឺជាសិស្សសាលាមធ្យមសិក្សា»។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោងប្រមាណ ១៦៖០០នាទី រសៀល (ពេលវេលានៅតំបន់កើតហេតុ) នៅលើទីតាំងឆ្លងកាត់ផ្លូវដែកមួយកន្លែង ស្ថិតក្នុងក្រុង Millas ភាគខាងត្បូងប្រទេស នៅពេលដែលរថភ្លើងមួយខ្សែ បានបុកប៉ះចំកន្ទុយរថយន្តក្រុងមួយគ្រឿង ដែលកំពុងដឹកជញ្ជូនសិស្សសាលាមានវ័យខ្ទង់ ១៣ឆ្នាំ ទៅ ១៧ឆ្នាំ។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង និងរូបភាពនៅកន្លែងកើតហេតុ រថយន្តក្រុងដឹកសិស្សសាលានោះ ត្រូវគេមើលឃើញថា បានដាច់ជា ០២កំណាត់។ ជាមួយគ្នានេះប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានបង្ហោះសារលើ Twitter ដើម្បីចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេផងដែរ៕

ដកស្រង់ពី៖FRESH NEWS