Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត» ក៏ព្រោះកូរ៉េខាងជើង​កាន់តែតម្លើង​​សាច់ដុំ​ខ្លាំងឡើងៗ...

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្រពល់មុខដោយសារតែ សកម្មភាពបង្ករឿងឥតឈប់ឈរ ពីសំណាក់កូរ៉េខាងជើងនោះ បានរត់រកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាខ្នងបង្អែកដ៏ធំទី ២ របស់ទីក្រុងព្យុងយ៉ាងឲ្យជួយម្តងទៀត បន្ទាប់ពីចិនហាក់មិនមានឥទ្ធិពលអ្វីសោះកន្លងមក។

ការស្នើនេះត្រូវធ្វើឡើង តាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទ ដោយមេដឹកនាំទាំងពីរ បានជជែកពីមធ្យោបាយរួមកម្លាំងគ្នា ដើម្បីដោះស្រាយស្ថានការណ៍ដ៏តានតឹង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ រដ្ឋកុម្មុយនិស្តដ៏រឹងទទឹងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Politico នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

បើតាមការឲ្យដឹងពីសេតវិមានអាមេរិក មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នារយៈពេលប្រមាណ ១០នាទី។ ការជួបសន្ទនាតាមទូរស័ព្ទនេះ បានផ្តល់ភស្តុតាងថ្មីសន្លាងមួយផ្សេងទៀតដែលថា លោក ដូណាល់ ត្រាំ នឹងនៅតែបន្តព្យាយាមសហការជាមួយ លោក វ៉្លាឌីមៀ ពូទីន ទោះបីជាសព្វថ្ងៃរូបលោកកំពុងទទួលរងបញ្ហាផ្នែកនយោបាយជាខ្លាំងយ៉ាងណាក្តី ជុំវិញរឿងអាស្រូវនៃរុស្ស៊ី ចូលលូកដៃក្នុងកិច្ចការបោះឆ្នោតអាមេរិកឆ្នាំ២០១៦។

ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ទៅលើការចោទប្រកាន់ដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ និងមានទំនាក់ទំនងសម្ងាត់ជាមួយក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ត្រាំ នោះបានជះឥទ្ធិពលអវិជ្ជមានជាខ្លាំង ទៅលើទំនាក់ទំនងអាមេរិក-រុស្ស៊ី។

យ៉ាងណាមិញ លោក ត្រាំ នៅតែបន្តមើលឃើញ លោក ពូទីន ថាជាដៃគូដ៏សំខាន់បំផុតម្នាក់ ជាពិសេសនៅពេលដោះស្រាយបញ្ហារបស់កូរ៉េខាងជើងតែម្តង៕

ដកស្រង់ពី៖ Fresh News