បណ្តាញសង្គម

៤នាក់ស្លាប់ក្នុងហេតុការណ៍ អគ្គិសភ័យឆាបឆេះ អគារពាណិជ្ជកម្មមួយ នៅភាគខាងជើងទីក្រុងតូក្យូ

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៨ ខែធ្នូនេះបានឲ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់៨នាក់ផ្សេងទៀត ទទួលរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ នៅក្នុងអគារពាណិជ្ជកម្មមួយ ដែលមានកម្ពស់ ៣ជាន់នៅទីក្រុង Saitama ភាគខាងជើងក្រុងTokyo ។

 ក្រោយទទួលបានព័ត៌មាននេះ ក្រុមរថយន្តពន្លត់អគ្គីភ័យ ចំនួន ២០គ្រឿងនិងអ្នកពន្លត់អគ្គីភ័យ ចំនួន១០០នាក់ត្រូវបាន គេបញ្ជូនទៅកន្លែងកើតហេតុ ហើយភ្លើងបានឆាបឆេះ អស់រយៈពេល៧ ម៉ោងទើបរលត់ទៅវិញ ។

មកទល់ពេលនេះក្រុមប៉ូលីស ក្នុងតំបន់កំពុងធ្វើការងារ ដើម្បីស្វែងរកមើលមូលហេតុ នៃហេតុការណ៍ដ៏អាក្រក់លើកនេះនិង ក៏ដូចជាកំពុងធ្វើការកំណត់ អត្តសញ្ញាណ នៃអ្នកស្លាប់ផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល