Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

  • បោះពុម្ព

(សៀងហៃ)៖ ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពជាចម្បង ជូនដល់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។

នេះបើតាមការដកស្រង់ការផ្សាយ ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។ សម្រាប់យន្តហោះ C919 គ្រឿងទីពីរនេះ ត្រូវបានយកទៅធ្វើតេស្តនៅឯអាកាសយានដ្ឋានទីក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ហើយទទួលបានជោគជ័យបន្ថែមទៀត បន្ទាប់ពីយន្តហោះប្រភេទដដែលខាងលើនេះគ្រឿងទី ១ ត្រូវបានធ្វើតេស្តដោយជោគជ័យ លើការហោះហើរទាំងផ្លូវជិត និងផ្លូវឆ្ងាយកាលពីប៉ុន្មានខែមុន។

សម្រាប់មួយគ្រឿងដំបូង ដែលសម្រេចការហោះសាកល្បងដែរនោះ គឺត្រូវបានក្រុមជំនាញធ្វើតេស្តសាកល្បង ដោយធ្វើការហោះហើរចេញពី អាកាសយានដ្ឋានអន្តរជាតិ Pudong នៃទីក្រុងសៀងហៃដដែល និងបានទៅដល់មូលដ្ឋាននៃការធ្វើតេស្ត ស្ថិតនៅក្នុងតំបន់ Xi'an Yanliang ស្ថិតនៅក្នុងខេត្តហ្សានស៊ី ដែលជាការធ្វើតេស្តជោគជ័យ នៃការធ្វើដំណើរឆ្ងាយបំផុតរបស់ C919 ក្នុងរយៈចម្ងាយ ១,៣០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៧,៨គីឡូម៉ែត្រ។ យន្តហោះដឹកអ្នកដំណើរ C919 ដែលជាស្នាដៃផលិតឡើងដោយផ្ទាល់របស់ក្រុមហ៊ុនរដ្ឋឈ្មោះថា សហគ្រាសផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (COMAC) នៅទីបំផុតបានធ្វើដំណើរចាកចេញឆ្ពោះទៅកាន់ផ្ទៃអាកាស នៅឯអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong នៅតំបន់ឆ្នេរភាគខាងកើតចិន បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តគ្រប់ទម្រង់ព្រមទាំងត្រូវបានទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពផ្លូវអាកាសអន្តរជាតិនោះ។

គួរបញ្ជាក់ថា C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុតលើលោក នាពេលបច្ចុប្បន្ន។

មួយវិញទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងវិញនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines៕

ដកស្រង់េពី៖FRESH NEWS