Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តគ្រាប់បែក វាយប្រហារ ក្បួនរថយន្តណាតូ នៅអាហ្វហ្គានីស្ថាន

  • បោះពុម្ព

បរទេស៖រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បានធ្វើការវាយប្រហារ ទៅលើក្បួនរថយន្តរបស់អង្គការណាតូ នៅក្នុងទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន ភាគខាងត្បូង សម្លាប់ជនស៊ីវិលម្នាក់ និងរបួស៤នាក់ ប៉ុន្តែមិនមានកងកម្លាំងអន្តរជាតិណាម្នាក់រងគ្រោះ ក្នុងហេតុការណ៍នេះទេ។

 លោក Qudratullah Khushbakht ជាមន្ត្រីនាំពាក្យអភិបាលក្រុង បាននិយាយថា ការវាយប្រហារនេះ កើតឡើងនៅតាមផ្លូវ អាកាសយានដ្ឋាន សម្លាប់ស្ត្រីម្នាក់ និងធ្វើឲ្យមនុស្ស៤នាក់ផ្សេងទៀតរងរបួស ប៉ុន្តែមនុស្សនាំពាក្យណាតូ និយាយថា គ្មានការរងរបួស ក្នុងចំណោមកងកម្លាំង ក្នុងក្បួនរថយន្តនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ មន្ត្រីនាំពាក្យណាតូ បាននិយាយដូច្នេះថា “យើងអាចបញ្ជាក់បានថា អ្នកវាយប្រហារគ្រាប់បែកអត្តឃាតនេះ ប៉ុនប៉ងធ្វើការវាយប្រហារ ទៅលើការល្បាត នៅទីក្រុង Kandahar ក្នុងពេលព្រឹក ប៉ុន្តែមិនបង្កការស្លាប់ ឬក៏រងរបួស ក្នុងចំណោមកង កម្លាំងសម្ព័ន្ធមិត្តទេ”៕

ដកស្រង់ពី៖ដើមអម្ពិល