Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូគីណាវ៉ា៖ ទីបំផុតមន្ត្រីយោធាអាមេរិក «ចេញមុខសុំទោសជប៉ុន​ ករណីទ្វារឧទ្ធម្ភាគចក្រ ធ្លាក់ចំបរិវេណសាលា​រៀន» នាំឲ្យសិស្សម្នាក់របួស!

  • បោះពុម្ព

 (តូក្យូ)៖ នៅទីបំផុតមន្ត្រីរដ្ឋាភិបាលអាមេរិក បានចេញមុខសូមទោសដល់សាលាបឋមសិក្សាមួយកន្លែង នៅលើកោះអូគីណាវ៉ា ក្រោយបង្អួចឧទ្ធម្ភាគចក្រធុន CH-53E របស់ខ្លួនបានធ្លាក់លើបរិវេណសាលាបឋមសិក្សាមួយនេះ កាលពីសប្ដាហ៍មុន ចំពេលសិស្សសាលាជាច្រើននាក់កំពុងហាត់ប្រាណ។

ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មានសិស្សតែម្នាក់គត់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន មន្ត្រីយោធាជាន់ខ្ពស់អាមេរិក នៃកងម៉ារីនអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Darin Clarke បានសូមទោសដល់ លោក Etsuko Kyan ជានាយកសាលាបឋមសិក្សា Futenma Daini Elementary School ហើយលោកក៏បញ្ជាក់ដែរថា ឧប្បដិហេតុនេះ បានបង្កភាពឈឺចាប់នៅក្នុងសាលា និងនៅក្នុងតំបន់។

ប៉ុន្តែទោះជាមានការសូមទោសក្ដី រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera នៅតែអះអាងថា រដ្ឋាភិបាលជប៉ុនមិនទាន់ទទួលបានការពន្យល់ គ្រប់គ្រាន់ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ កុំឱ្យរឿងបែបនេះកើតឡើងជាថ្មី ពីសហរដ្ឋអាមេរិកនៅឡើយទេ។

គួរបញ្ជាក់ថា ប្រជាជនជប៉ុននៅលើកោះអូគីណាវ៉ា បានសម្ដែងការជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពហោះហើររបស់យន្ដហោះអាមេរិក នៅលើកោះមួយនេះ។ ជាងនេះទៅទៀត ក្រោយមានឧប្បិហេតុខាងលើកើតឡើង ពួកគេកាន់តែមានការខឹងសម្បាររឹតតែខ្លាំង ដោយថែមទំាងអះអាងដែរថា ការចាប់ផ្ដើមការហោះហើរឡើងវិញ របស់យន្ដហោះចម្បាំងអាមេរិក គឺជារឿងមិនអាចអត់ឱនឱ្យបាន និងបង្ហាញថា សហរដ្ឋអាមេរិកមិនបានខ្វល់ទាល់តែសោះ ចំពោះប្រជាជននៅលើកោះអូគីណាវ៉ា៕

ដកស្រង់ពី៖ Fresh News