Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លើយតបនឹងមហិច្ឆតាកូរ៉េខាងជើង «ជប៉ុនសម្រេចចិត្ត​ដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល​អាមេរិក​បន្ថែម...»

  • បោះពុម្ព

(តូក្យូ)៖ ទីក្រុងតូក្យូបានសម្រេចជាផ្លូវការថា ខ្លួននឹងពង្រីកបន្ថែមនូវប្រព័ន្ធខែលការពារមីស៊ីល តាមរយៈការបំពាក់ស្ថានីយរ៉ាដា និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិក Aegis ដែលប្រើប្រាស់នៅលើដីគោក ដើម្បីទប់ទល់នឹងការគំរាមកំហែងឥតឈប់ឈរ ពីសំណាក់គ្រាប់មីស៊ីលកាន់តែទំនើបទៅៗ របស់កូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។ សំណើក្នុងការសាងសង់ស្ថានីយ Aegis Ashore ចំនួន ០២កន្លែង ត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ។

ប្រភពព័ត៌មានពីបុគ្គល ដែលដឹងកិច្ចការផ្ទៃក្នុងនៃគម្រោងនេះបានឲ្យដឹងថា គ្រាន់តែមូលដ្ឋានខាងលើដោយមិនគិតពីថ្លៃគ្រាប់មីស៊ីលផងនោះ ទំនងជានឹងត្រូវចំណាយយ៉ាងតិច ០២ពាន់លានដុល្លារ និងប្រហែលជាមិនអាចរួចរាល់ ដើម្បីធ្វើប្រតិបត្តិការបានរហូតទាល់តែដល់ ឆ្នាំ២០២៣។

ជុំវិញរឿងការពង្រីកវិសាលភាព នៃប្រព័ន្ធការពារមីស៊ីលនេះ ក្រសួងការពារជាតិជប៉ុន បានចេញសេចក្តីថ្លែងការណ៍ថា «ការគម្រាមកំហែង ដែលបង្កឡើងដោយការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងចំពោះប្រទេសយើង បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ ដែលមើលអាចមើលរំលងបានឡើយ»។ គួរជម្រាបថា ការសម្រេចចិត្តទិញយកប្រព័ន្ធការពារមីស៊ីល Aegis ប្រភេទបាញ់ចេញពីលើផ្ទៃដីនេះ ត្រូវបានគេរំពឹងជាយូរមកហើយថា នឹងកើតមានឡើងជាក់ជាពុំខាន ខណៈប្រព័ន្ធដែលអភិវឌ្ឍន៍ដោយសហរដ្ឋអាមេរិកមួយនេះ ត្រូវបានបំពាក់រួចជាស្រេចទៅហើយនៅលើនាវាចម្បាំងជប៉ុន៕

ដកស្រង់ពី៖FREWS NEWS