Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាចទៅរួចទេ? កូនប្រុសបណ្តូលចិត្តរបស់ លោក ហ្គាដាហ្វី ចង់មកគ្រប់គ្រង​ប្រទេសលីប៊ី​វិញ!

  • បោះពុម្ព

លីប៊ី)៖ លោក សាអ៊ីហ្វ អាល់ អ៊ីស្លាម (Saif al-Islam) ជាកូនប្រុសបង្កើតរបស់អតីតមេដឹកនាំលីប៊ី លោក មួអាម៉ារ ហ្គាដាហ្វី (Mouammar Kadhafi) នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីលីប៊ី នៅពាក់កណ្ដាលឆ្នាំ២០១៨ ខាងមុខនេះ។

នេះបើតាមអ្នកនាំពាក្យគ្រួសារ លោក Kadhafi ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Egypt Today អ្នកនាំពាក្យគ្រួសារ លោក Kadhafi គឺលោក បាសេម អាល់ ហាស៊ីមី អាល់ សូល (Basem al-Hashimi al-Soul) បានបញ្ជាក់យ៉ាងដូច្នេះថា «លោក Saif al-Islam នឹងចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលីប៊ី ដែលគួរតែអាចនឹងប្រពឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០១៨»។

ប៉ុន្តែការលើកឡើង បែបនេះកើតមានឡើង នៅចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ប្រជាជនលីប៊ីមួយចំនួនធំ ធ្លាប់បានបង្ហាញការសោកស្ដាយ ចំពោះការដួលរលំរបបដឹកនាំ លោក Kadhafi ខណៈប្រទេសលីប៊ីបច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរ ឯសេដ្ឋកិច្ចវិញទទួលរងផលប៉ះពាល់យ៉ាងដំណំ មិនដូចសម័យកាល ហ្គាដាហ្វី ដែលលីប៊ី ត្រូវបានចាត់ទុកជាសេដ្ឋីប្រេងមួយផងដែរ នៅតំបន់អាហ្វ្រិកខាងជើង។

គួរបញ្ជាក់ថា ក្រោយរបបដឹកនាំ Mouammar Kadhafi ដួលរលំកាលពីឆ្នាំ២០១១ គេគ្រប់គ្នាសុទ្ធតែយល់ថា ប្រទេសលីប៊ីនឹងមានសន្តិភាព និងប្រជាធិបតេយ្យ ដូចដែល សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចចង់បាន។

ប៉ុន្តែលីប៊ីមកទល់នឹងពេលនេះ នៅតែស្ថិតនៅក្នុងភាពវឹកវរ រីឯប្រទេសត្រូវពុះចែកជាពីរ ដោយរដ្ឋាភិបាលមួយនៅទីក្រុង Tobrouk ស្ថិតនៅភាគខាងកើតនៃប្រទេស ហើយរដ្ឋាភិបាលមួយទៀតនៅទីក្រុង Tripoli ភាគខាងលិចនៃប្រទេស ដែលត្រូវអន្តរជាតិទទួលស្គាល់៕

ដកស្រង់ពី៖Sabay