Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់

  • បោះពុម្ព

សិស្សស្រីម្នាក់មកពី Guigang ក្នុងខេត្ត Guangxi យោងតាមការចោទប្រកាន់មួយឲ្យដឹងថា ក្មេងស្រីឈ្មោះ Yang Haoyue ដែលត្រូវបានគេជឿថាមានអាយុ ១៣ ឬ ១៤ ឆ្នាំ និងក្មេងស្រី ៨ នាក់ផ្សេងទៀតដែលនៅក្នុងបន្ទប់ស្នាក់នៅក្នុងសាលារបស់ពួកគេ ត្រូវបានគ្រូដាក់ទណ្ឌកម្មដោយសារជជែកគ្នានៅម៉ោងចូលគេង។

ពួកគេត្រូវបានពិន័យឲ្យដោះស្បែកជើងចេញ ហើយឈរនៅទីធ្លាសាលាដោយជើងទទេ ជាមួយនឹងសំលៀកបំពាក់គេងយប់របស់ពួកគេ។ បន្ទាប់មកឲ្យពួកគេអាវង់នៅលើឥដ្ឋ ខណៈពេលសីតុណ្ហភាពនៅខាងក្រៅចុះត្រជាក់ខ្លាំងប្រហែល ១៣ អង្សាសេ (៥៥ ហ្វារិនហៃ) ។

ភាគខាងត្បូងនៃប្រទេសចិន បានដួលសន្លប់ និងសរីរាង្គជាច្រើនត្រូវបានខូច ដោយសារគ្រូដាក់ពិន័យឲ្យឈរខាងក្រៅនៅសិស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា "គ្រូបានប្រាប់យើងឲ្យអាវង់ ហើយប្រសិនបើយើងផ្លាស់ទី ទណ្ឌកម្មនឹងកើន ៣០ នាទី។

" ពីរបីនាទីក្រោយពីការទទួលទណ្ឌកម្មរបស់ពួកគេ ក្មេងស្រី Yang បានចាប់ផ្តើមញ័រខ្លាំង និងប្រកាច់ហើយនៅទីបំផុតក៏ក្មេងស្រី Yang ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Guigang People ភ្លាមៗនិងត្រូវបានជួយឲ្យដឹងខ្លួនវិញ ប៉ុន្តែនាងបានប្រាប់ថាឈឺចុកចាប់ក្នុងទ្រូងយ៉ាងខ្លាំង បន្ទាប់មកក៏សន្លប់បាត់ស្មារតីជាលើកទី ២។

នាងត្រូវបានគេរាយការណ៍ថា បានខូចខាតផ្នែកសរីរាង្គជាច្រើនចាប់តាំងពីពេលចុងក្រោយដែលនាងសន្លប់នៅថ្ងៃទី ១១ ខែធ្នូ។ គ្រូបង្រៀនបានបដិសេធមិនផ្ដល់បទសម្ភាសន៍នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានទៅសាលា និងបានបញ្ជាឲ្យសន្តិសុខចាក់សោរទ្វារសាលា។

វានៅតែមិនមានភាពច្បាស់លាស់ទេថាតើពួកគេនឹងទទួលខុសត្រូវចំពោះការចំណាយលើថ្លៃមន្ទីរពេទ្យយ៉ាងដូចម្ដេច ខណៈដែលវាមានតម្លៃ ២ ម៉ឺន យ័ន (៣ ០២៨ ដុល្លារ) ក្នុងមួយថ្ងៃ។ ដួលសន្លប់បាត់ស្មារតី។ពេលយប់។ឥឡូវនេះប៉ូលីសទីក្រុង Daxu កំពុងបើកការស៊ើបអង្កេតករណីនេះ និងស្រាវជ្រាវលើវីដេអូសុវត្ថិភាពចំពោះការចោទប្រកាន់របស់ឪពុកម្តាយ និងសិស្សសាលានេះ៕

ដកស្រង់ពី៖Sabay