Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានក្តៅ! អាជ្ញាធររុស្ស៊ី «ចាប់បានចារកម្ម​មកពីប្រទេសជិតខាង ដែលចូលដៃនឹងជន​ក្បត់ជាតិក្នុងស្រុក» ហើយលួច​ស៊ើបការណ៍​សម្ងាត់យោធា...

  • បោះពុម្ព

(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបាននិយាយថា បានឃុំខ្លួនបុរសជនជាតិណ័រវ៉េម្នាក់ឈ្មោះ Frode Berg ពីបទសង្ស័យថា មានជាប់ពាក់ព័ទ្ធនឹងការធ្វើចារកម្ម ខណៈតុលាការទីក្រុងម៉ូស្គូ បានសម្រេចចិត្តឃុំខ្លួនបុរសរូបនេះ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

នេះបើតាមអ្នកនាំពាក្យតុលាការក្រុងម៉ូស្គូ ដលស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Frode Berg មានអាយុ ៦២ឆ្នាំ ជាអតីតមន្ត្រីព្រំដែនម្នាក់ ត្រូវបានចោទកាន់ថា បានកាន់កាប់ឯកសារសម្ងាត់ស្ដីពីកងនាវារុស្ស៊ី ហើយមិនតែប៉ុណ្ណោះអាជ្ញាធររុស្ស៊ី ក៏បានអះអាងដែរថា លោក Berg មានទំនាក់ទំនងជាមួយជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពីទោសក្បត់ជាតិ។

ប៉ុន្តែមកទល់នឹងពេលនេះ លោក Berg មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈអ្វីនៅឡើយនោះទេ ចំពោះការចោទប្រកាន់នេះ។ គួរបញ្ជាក់ថា បើតាមក្រុមគ្រួសាររបស់ លោក Berg ពួកគេបានទទួលដំណឹងពីលោកកាលពីជាង ០២សប្ដាហ៍មុន នៅពេលដែលផ្ញើរូបថតរបស់លោកថតទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ។

ចំណែកឯ រដ្ឋមន្ត្រីការបរទេសណ័រវ៉េ ក៏បានឱ្យដឹងដែរថា ខ្លួន បានទាក់ទងជាមួយជនជាតិណ័រវ៉េម្នាក់ ដែលជាប់ឃុំនៅរុស្ស៊ី តែមិនបានបញ្ជាក់អ្វីលម្អិតនោះ ស្របពេលទំនាក់ទំនងនៅតាមតំបន់ព្រំដែនរវាងណ័រវ៉េ និងរុស្សី កំពុងមានភាពតានតឹង ក្រោយរុស្ស៊ីបង្កើតឧបសម្ព័ន្ធគ្រីមមៀកាលពីឆ្នាំ២០១៤៕

ដកស្រង់ពី៖FRESH NEWS