Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសង្គ្រោះរកឃើញ​សាកសព ០៣នាក់ ក្រោយលិច​សាឡង់ដឹក​មនុស្ស ២៥១នាក់ នៅហ្វីលីពីន!

  • បោះពុម្ព

 (ម៉ានីល)៖ សាឡង់មួយគ្រឿងដឹកអ្នកដំណើរសរុប ២៥១នាក់ បានក្រឡាប់លិចនៅឯកោះមួយ ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដែលកំពុងទទួលរងឥទ្ធិពលពីព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សចំនួន ០៣នាក់បានស្លាប់ ក្នុងឧប្បដិហេតុលិចសាឡង់នេះ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះនៅក្រោមអាកាសអាក្រក់ និងរលកធំៗដែលបង្កឡើងដោយព្យុះទីហ្វុង នៅភាគខាងត្បូងនៃប្រទេស។

ចំណែកឯទូកឆ្មាំសមុទ្រ ព្រមទាំងឧទ្ធម្ភាគចក្រជាច្រើន គ្រឿងក៏ត្រូវបានបញ្ជូនទៅកាន់កោះ Polilio ស្ថិតក្នុងខេត្ត Quezon ផងដែរ ដើម្បីជួយសង្រ្គោះអ្នកដំណើរ។ «យើងបានទទួលព័ត៌មានពីគ្រោះថ្នាក់លិចសាឡង់ ប៉ុន្តែយើងនៅតែព្យាយាមប្រមូលព័ត៌មានឱ្យច្បាស់ ស្របពេលសាឡង់នេះ មានសមត្ថភាពផ្ទុកមនុស្ស ២៨០នាក់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យអាជ្ញាធរក្នុងតំបន់ លោក Armand Balilo។

ដោយឡែក ពុំមានសេចក្តីរាយការណ៍ អំពីចំនួនមនុស្សបាត់ខ្លួន ឬត្រូវបានជួយសង្គ្រោះនោះឡើយ។ គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់លិចសាឡង់ខាងលើ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ តែគ្រោះថ្នាក់របៀបនេះ តែងតែកើតឡើងនៅហ្វីលីពីន នៅពេលមានព្យុះវាយប្រហារមកលើប្រទេសដីកោះជាង ១,៧០០ នេះម្ដងៗ៕

ដកស្រង់ពី៖ Fresh News