បណ្តាញសង្គម

១៦ ស្លាប់ និង​ច្រើន​នាក់​ទៀត​របួស ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង

នៅរសៀលថ្ងៃនេះ យ៉ាងហោចណាស់ មនុស្សចំនួន ១៦នាក់បានភ្លើងបានឆាបឆេះ ផ្តើមចេញពីរថយន្តចតនៅបន្ទប់ក្រោមដីនៃអគារហាត់ប្រាណកម្ពស់ ៨ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅទីក្រុង Jecheon ខេត្ត Chungcheong ខាងជើង ដែលមានចម្ងាយប្រមាណ ១៧០ គីឡូពី រដ្ឋធានីសេអ៊ូល។

ជនរងគ្រោះទាំង ១៦នាក់ ដែលបានស្លាប់ សុទ្ធតែស្ថិតក្នុងបន្ទប់សូណា នៅជាន់ទី ២នៃអគារ ខណៈ ១៨នាក់ទៀតដែលនៅរស់រានមានជីវិត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ពួកគេទាំងនោះមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតទេ ក្នុងពេលបច្ចុប្បន្ន។ អគ្គិភ័យបានឆាបឆេះនៅជាន់ទីមួយនៃអគារ កាលពីម៉ោង ៣:៥៣នាទី ម៉ោងក្នុងស្រុក (ប្រហែលម៉ោងជិត ២នៅកម្ពុជា) ហើយបន្តឆាបឆេះរាលដាលនៅអគារទាំងមូល។

រហូតម៉ោង ៥:៤០ ប៉ុណ្ណោះ ទើបភ្លើងត្រូវបានពន្លត់ជាស្ថាពរ បន្ទាប់ពីមានអន្តរាគមន៍ពីឡានទឹកប្រមាណ ៥០គ្រឿង។ អ្នករងគ្រោះ នៅក្នុងអគារ ត្រូវបានគេរកឃើញជាបន្តបន្ទាប់ ក្រោយអគ្គិភ័យត្រូវបានពន្លត់៕ស្លាប់ ក្នុងគ្រោះអគ្គិភ័យដ៏ធំមួយនៅក្នុងខេត្ត Chungcheong ខាងជើង ប្រទេសកូរ៉េខាងត្បូង។

ដកស្រង់ពី៖Sabay