បណ្តាញសង្គម

កងទ័ពអាមេរិក ហ្វឹកហាត់ខ្លាំង​ត្រៀមទប់ទល់​មីស៊ីល​កូរ៉េខាងជើង

កងទ័ពអាមេរិកត្រូវបានរាយការណ៍ថា កំពុងហ្វឹកហាត់ត្រៀមបេសកកម្មមួយ ដែលអាចបញ្ជូនពួកគេនាពេលថ្មីៗនេះ រូបថតនៃសមយុទ្ធដែលមានឈ្មោះថា Warrior Strike IX បានបង្ហាញពីអង្គភាពយោធាអាមេរិកដែលគេស្គាល់ថាក្រុម Black Jack Brigade ជាមួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេនៅ Camp Stanley ក្នុងប្រទេសកូរ៉េខាងត្បូង។

រូបភាពដែលត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់អង្គភាពនេះ ក៏បានបង្ហាញពីការហ្វឹកហ្វឺនទាហានជាមួយនឹងឧបករណ៍សម្រាប់មើលពេលយប់ រថពាសដែក និងឧបករណ៍ការពារមុខ រួមទាំងរបាំងការពារឧស្ម័នផងដែរ។ដល់ទឹកដីកូរ៉េខាងជើង ដើម្បីកម្ទេចអាវុធរបស់កូរ៉េខាងជើង ក្នុងករណីមានជម្លោះកើតឡើង។

លោក Christopher B. Logan អ្នកនាំពាក្យយោធាអាមេរិកនៅកូរ៉េខាងត្បូងបានប្រាប់ Business Insider ថា យោធាអាមេរិកមិនបានពិភាក្សាអំពីសេណារីយ៉ូជាក់លាក់នោះទេ។ ទោះជាយ៉ាងណាក៏ដោយលោកបានបន្ថែមថា សមយុទ្ធនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង និងធានាថាយើងបានត្រៀមខ្លួន និងបណ្តុះបណ្តាលរួចជាស្រេចសម្រាប់ប្រតិបត្តិការរួមគ្នា។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងតែងតែគំរាមកំហែងពីការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនចំនួន ៦ ដងរួចមកហើយ៕

ដកស្រង់ពី៖Sabay