បណ្តាញសង្គម

កូរ៉េខាងត្បូង​ គ្រោងនឹងដាក់ពង្រាយ យន្ដហោះចម្បាំង​ F-35B​ ដើម្បីពង្រឹង អំណាចកង នាវាចររបស់ខ្លួន

សេអ៊ូលៈ កងយោធាកូរ៉េខាងត្បូង បានចាប់ផ្តើមពិចារណា លើយន្តហោះចម្បាំង បំបាំងកាយ F-35B ដែលគ្រោង នឹងដាក់ពង្រាយ នៅក្នុងឆ្នាំ២០២០ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអំណាច កងនាវាចររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

 នាថ្មីៗនេះអាជ្ញាធរ បានពិភាក្សាថាតើកប៉ាល់ Dokdo ថ្នាក់ទី២ ដែលមានទម្ងន់ ១៤ពាន់តោន អាចដឹកយន្តហោះប្រយុទ្ធ F-35B ដែលជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលផលិតនៅ សហរដ្ឋអាមេរិកបានដែរឬទេ។

ប្រភពព័ត៌មានយោធា បានប្រាប់ភ្នាក់ងារព័ត៌មាន យ៉ុនហាប់ថា "ខ្ញុំយល់ថា ក្រុមសម្ព័ន្ធមិត្ត យោធានាពេលថ្មីៗនេះ បានពិភាក្សាគ្នាថា តើពួកគេអាចណែនាំយន្តហោះចម្បាំង F-35B មួយចំនួនតូច ហើយធ្វើប្រតិបត្តិការ លើនាវាថ្មី ដែលត្រូវបានគេដាក់ពង្រាយ រួចហើយនោះ ហើយនឹងត្រូវដាក់បន្ថែមទៀត" ។

ដកស្រង់ពី៖ដើមអម្ពិល