Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះគ្រាប់បែកនៅតាម ដងផ្លូវ នៅអាហ្វហ្គានីស្ថាន ស្លាប់ជនស៊ីវិល អស់៧នាក់

  • បោះពុម្ព

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ថា យ៉ាងហោចណាស់ ស្លាប់ជនស៊ីវិលអស់៧នាក់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅតាមដងផ្លូវ  ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។

 ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Pajhwak Afghan News បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានការបំផ្ទុះគ្រាប់បែក នៅតាមដងផ្លូវក្នុងខេត្ត Helmand ស្ថិតនៅភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សចំនួន៧នាក់ ដែលជាជនស៊ីវិល បានបាត់បង់ជីវិត ។

មិនមានសេចក្តីរាយការណ៍លម្អិត អំពីការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ ៕

ដកស្រង់ពី៖ដើមអម្ពិល