Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីកំពូលៗកូរ៉េខាងជើង» ដែលនឹង​ដុតស្ថានការណ៍ឲ្យរឹតតែ​តានតឹង!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីររូប សម្រាប់ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែការសម្រេចចិត្តនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអះអាងថា ទីក្រុងម៉ូស្គូ នឹងធ្វើជាអ្នកសម្របសម្រួលផ្សះផ្សា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើសិនជាភាគីទំាងពីរត្រូវការ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័តមាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទាំងពីររូប គឺលោក Kim Jong-sik និងលោក Ri Pyong-chol ដែលអ្នកទាំងពីរសុទ្ធសឹងតែបម្រើការងារ ក្នុងនាយកដ្ឋានឧស្សាហកម្មអាវុធ របស់គណបក្សពលករកូរ៉េខាងជើង។

«ក្រសួងរតនាគារជាតិ អាមេរិកកំពុងកំណត់គោលដៅ ដាក់ទណ្ឌកម្មលើថា្នក់ដឹកនាំកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង នៅក្នុងក្របខណ្ឌនៃយុទ្ធនាការរបស់យើង ក្នុងការដាក់សម្ពាធជាអតិបរមា ដើម្បីកាត់ផ្ដាច់កូរ៉េខាងជើងពីពិភពខាងក្រៅ និងដើម្បីសម្រេចឱ្យបាននូវគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើតំបន់ឧបទ្វីបកូរ៉េ»។

នេះបើជាការលើកឡើងរបស់រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven T. Mnuchin។ គួរបញ្ជាក់ថា បើតាមក្រសួងរតនាអាមេរិក ទ្រព្យសម្បតិ្តរបស់ លោក Kim Jong-sik និងលោក Ri Pyong-chol នឹងត្រូវបានបង្កកនៅសហរដ្ឋអាមេរិក ហើយរាល់កិច្ចព្រមព្រៀងជាមួយអ្នកទាំងពីរ ក៏ត្រូវបានហាមឃាត់ផងដែរ៕

ដកស្រង់ពី៖Sabay