Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសទុយនីស៊ី «បកស្រាយរឿងហាមឃាត់ជើងហោះហើរ Emirates Airline» របស់អេមីរ៉ាត់អារ៉ាប់រួម!

  • បោះពុម្ព

(ទុយនីស)៖ អាជ្ញាធរទុយនីស៊ីបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាករាល់ជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Emirates airline ចូលក្នុងប្រទេស មិនអាចត្រូវបានចាត់ទុកថា ជាជម្លោះការទូតរវាងប្រទេសអាហ្វ្រិកខាងជើងមួយនេះ និងប្រទេសអេមីរ៉ាត់អារ៉ាប់រួមនោះទេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។ ភាពតានតឹងបានចាប់ផ្ដើមឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលក្រុមហ៊ុន Emirates airline បានហាមមិនឱ្យអ្នកដំណើរជាស្ត្រីទុយនីស៊ីជាច្រើននាក់ជិះលើយន្ដហោះ ធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយមិនបានផ្ដល់ហេតុផលអ្វីទាំងអស់។

ប៉ុន្តែថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានប្រធានាធិបតីទុយនីស៊ី លោកស្រី Saida Garrach បានលើកឡើងថា ការសម្រេចចិត្តរបស់អេមីរ៉ាត់អារ៉ាប់រួម គឺដោយសារពួកគេការភ័យខ្លាចក្រែងថា ស្ត្រីទុយនីស៊ីទាំងនេះ ធ្វើសកម្មភាពវាយប្រហារណាមួយ នៅក្នុងប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា ការហាមឃាត់ស្ត្រីទុយនីស៊ី មិនឱ្យឡើងជិះយន្ដហោះនេះ បានបង្កជាការខឹងសម្បារយ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម និងនៅអាកាសយានដ្ឋាន ទុយនីស៊ី រហូតដល់ក្រសួងដឹកជញ្ជូនទុយនីស៊ីផ្ទាល់សម្រេចផ្អាករាល់ជើងហោះហើររបស់ Emirates airline ចូលក្នុងប្រទេស៕

ដកស្រង់ពី៖FRESH NEWS