Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកជំនាញថា ខ្សាច់និងក្រួស​កាន់តែជិតអស់ពីផែនដីហើយ

  • បោះពុម្ព

ខ្សាច់ និងក្រួស គឺជាវត្ថុធាតុដើមដែលត្រូវបានបូមនៅក្នុងឯកសារមួយមានឈ្មោះ Sand Wars លោក Kiran Pereira ជាស្ថាបនិកនៃគេហទំព័រ sandstoriese.org បាននិយាយថា "វាស្ទើរតែក្លាយជាខ្យល់ ដែលយើងដកដង្ហើមទៅហើយ យើងមិនដែលគិតច្រើនអំពីវានោះទេ ប៉ុន្តែមនុស្សយើងមិនអាចរស់នៅដោយគ្មានវាបានទេ"។

 យកច្រើនបំផុតនៅក្នុងពិភពលោក។ អង្គការសហប្រជាជាតិជឿជាក់ថា ខ្សាច់និងគ្រួសទាំងអស់ ត្រូវបានបូមរហូតដល់ ៨៥% នៅជុំវិញពិភពលោក។ខ្សាច់ជាប្រភពធនធានដ៏សំខាន់ ដែលត្រូវបានប្រើសម្រាប់ផលិតកញ្ចក់ និងជាប្រភពរ៉ែដែលត្រូវបានប្រើប្រាស់សម្រាប់ ស៊ីលីកូនឌីអុកស៊ីត ដែលមាននៅក្នុងស្រា, ផលិតផលសម្អាត, ថ្នាំដុសធ្មេញ និងផលិតផលប្រចាំថ្ងៃជាច្រើនទៀត។ លើសពីនេះទៀត ខ្សាច់ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតបន្ទះឈីបនៅក្នុងកុំព្យូទ័រ និងស្មាតហ្វូនរបស់យើងផងដែរ។

ប៉ុន្តែវិស័យដែលប្រើប្រាស់ខ្សាច់ច្រើនបំផុតនោះ គឺឧស្សាហកម្មសំណង់។ ខណៈពេលដែលដីខ្សាច់មើលទៅហាក់ដូចជាធនធានដ៏សម្បូរ ឥលូវនេះវាកំពុងត្រូវបានបូមយកលឿនជាងអត្រាកកើតឡើងវិញតាមធម្មជាតិរបស់វា។

របាយការណ៍ឆ្នាំ ២០១៤ របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក ខ្សាច់ និងក្រួសជាង ៤០ ពាន់លានតោន ត្រូវបានបូមយកជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ធនធានធម្មជាតិនេះទាំងស្រុងនាពេលអនាគត៕

ដកស្រង់ពី៖sabay