បណ្តាញសង្គម

អ៊ីស្លង់ ចេញច្បាប់ផាកពិន័យធ្ងន់ធ្ងរ លើក្រុមហ៊ុនណាដែលផ្ដល់ប្រាក់ខែឲ្យបុរសច្រើនជាងស្ត្រី

អ៊ីស្លង់ បានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ក្នុងការពង្រឹងឲ្យមានភាពស្មើគ្នាចំពោះប្រាក់ឈ្នួលរវាងបុរស និងស្ត្រី។ ច្បាប់ដែលចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ នេះ មានន័យថា ក្រុមហ៊ុនធំៗនឹងត្រូវបង្ហាញថា បុគ្គលិកប្រុសរបស់ខ្លួន មិនត្រូវបានទទួលប្រាក់ខែ ច្រើនជាងបុគ្គលិកស្រីនោះទេ។

ក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ២៥ នាក់ ត្រូវតែទទួលបានវិញ្ញាបអ្នកស្រី Dagny Osk Aradottir Pind សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍សិទ្ធិស្ត្រីអ៊ីស្លង់ បាននិយាយថា "ពួកគេទទួលបានវិញ្ញាបនប័ត្រ បន្ទាប់ពីបានបញ្ជាក់ពីដំណើរការ ដែលផ្ដល់ប្រាក់ឲ្យបុរស និងស្ត្រីស្មើគ្នា" ។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ មានប្រជាជនប្រហែល ៣២៣ ០០០ នាក់ ហើយមានសេដ្ឋកិច្ចរឹងមាំផ្អែកលើវិស័យទេសចរណ៍ និងជលផល។ ក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ ប្រទេសអ៊ីស្លង់ ត្រូវបានផ្ដល់ចំណាត់ថ្នាក់ដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាប្រទេសដែលមានសមភាពយេនឌ័រច្រើនជាងគេក្នុងពិភពលោក៕នប័ត្រ អំពីគោលនយោបាយផ្ដល់ប្រាក់ខែស្មើគ្នារបស់រដ្ឋាភិបាល បើមិនដូច្នោះទេ ក្រុមហ៊ុននឹងទទួលការដាក់ទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរ។

ដកស្រង់ពី៖Sabay