Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងចិន-សហរដ្ឋអាមេរិក

  • បោះពុម្ព

(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang នៅថ្ងៃចន្ទនេះ បានបង្ហាញនូវក្តីរំពឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីវិជ្ជមានមួយ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេភាគី រវាងប្រទេសទាំងពីរ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ។

លោក Wang Yang បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នារដ្ឋធានី Beijing ។ «ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុត នៅលើពិភពលោក, ចិន និងសហរដ្ឋអាមេរិក គួរតែចែករំលែកផលប្រយោជន៍រវាងគ្នានឹងគ្នា» នេះបើតាមការស្រង់សម្តីលោក Wang។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់ភាគីទាំងពីរ។ «ការផ្លាស់ប្តូរដំណើរទស្សនកិច្ចដ៏ជោគជ័យ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីឆ្នាំមុន បានបង្កើនការអភិវឌ្ឍទំនាក់ទំនង ចិននិងសហរដ្ឋអាមេរិក» នេះបើតាមលោក Wang បានបន្ថែម។

លោកបានបង្ហាញក្តីរំពឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបន្តធ្វើការរួមចំណែកថ្មី ដើម្បីបង្កើនស្ថេរភាព រយៈពេលយូរអង្វែង និងការអភិវឌ្ឍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងចិន-សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖FRESH NEWS