Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះប្រទេសរុស្ស៊ី «កំពុងរៀបចំបង្កើត កងកម្លាំងប្រឆាំងយន្តហោះដ្រូន» ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិ...

  • បោះពុម្ព

(មូស្គូ)៖ មេបញ្ជាការរងទីមួយ នៃកងកម្លាំងឆ្មាំការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ មែលីកូវ (Sergei Melikov) បានឱ្យដឹងថា កងកម្លាំងពិសេសប្រឆាំងនឹងយន្ដហោះគ្មានមនុស្សបើក ឬដ្រូន អាចនឹង លេចរូបរាងឡើងនៅក្នុងកងឆ្មាំការពារជាតិរុស្ស៊ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia ចេញផ្សាយនៅថ្ងៃអង្គារនេះ លោក Sergei Melikov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងពិចារណាបង្កើត កងកម្លាំងពិសេសមួយ បំពាក់ដោយបរិក្ខាយោធាទំនើបៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងយន្ដហោះគ្មានមនុស្សបើក ហើយយើងក៏កំពុងសិក្សាពីគំរោងនេះ ជាមួយក្រសួងការពារជាតិរុស្ស៊ីដែរ»។

គួរបញ្ជាក់ថា បើតាមលោក Sergei Melikov កងកម្លាំងពិសេសខាងលើ អាចនឹងត្រូវបានដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសគឺ មជ្ឈមណ្ឌលនុយក្លេអ៊ែរតែម្ដង ក្រោយក្រសួងការពារជាតិរុស្ស៊ីអះអាងថា ក្រុមភេរវករអាចនឹងដឹកនាំការវាយប្រហារភេរវកម្ម ប្រឆាំងនឹងមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរី៕

ដកស្រង់ពី៖ Fresh News