Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក៖ មនុស្សសរុប ១៣នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់ និងល្បាប់ភក់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា!

  • បោះពុម្ព

(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស ១៣នាក់ បានស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្ស ១៦៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងនោះមាន ២០នាក់រងរបួស និង ០៤នាក់របួសធ្ងន់។

ប៉ុន្តែមនុស្ស ៣០០នាក់ ផ្សេងទៀតកំពុងជាប់គាំងនៅក្នុងតំបន់ រ៉ូមែរ៉ូ ខេនយ៉ុន (Romero Canyon)។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់ និងល្បាប់ភក់បង្កឡើងដោយការបាក់ដី បានបំផ្លាញផ្ទះរាប់សិបខ្នង និងកាត់ផ្ដាច់ផ្លូវជាច្រើន ខណៈមនុស្សជាង ៣០,០០០នាក់ ត្រូវបានគេ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព៕

ដកស្រង់ពី៖Sabay