Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំយោធាអាមេរិក គំរាមសម្លាប់សកម្មជន ISIS ដោយប្រើប៉ែល បើមិនព្រមចុះចាញ់

  • បោះពុម្ព

មេដឹកនាំកំពូលនៅក្នុងជួរកងទ័ពអាមេរិក បានព្រមានដល់អ្នកប្រយុទ្ធ ISIS ដែលនៅសេសសល់ទាំងអស់ថា ការចុះចាញ់ ឬប្រឈមនឹងការស្លាប់ដោយហិង្សាលើកណ្ដាប់ដៃរបស់កងកម្លាំងចម្រុះ នឹងអនុវត្តភារកិច្ចដោយប្រើប្រាស់ឧបករណ៍ដូចជា គ្រាប់បែក រហូតដល់ ប៉ែល ជាដើម។

លោក John Troxell ដែលជាទីប្រឹក្សាជាន់ខ្ពស់ បានប្រកាសពីការគំរាមកំហែងនេះកាលពីថ្ងៃអង្គារ នៅលើបណ្ដាញសង្គម Facebook និងបានធ្វើការអត្ថាធិប្បាយស្រដៀងគ្នានេះផងដែរ នៅក្នុងអំឡុងពេលដំណើរកម្សាន្តថ្ងៃឈប់សម្រាកថ្មីមួយជាមួយ អង្គការ USO (United Serv«ISIS ចាំបាច់ត្រូវយល់ថា កងកម្លាំងប្រដាប់អាវុធមានលទ្ធភាពបំផ្លាញពួកគេ ដូច្នេះពួកគេមានជម្រើស ២ ដែលគួរសម្រេចចិត្តថាត្រូវប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ ធ្វើជាសម្ព័ន្ធមិត្ត និងដៃគូរបស់យើង។

ចុះចាញ់ ឬ ស្លាប់»។ នេះបើយោងតាមការបង្ហោះរបស់លោក John។ សារដដែលនោះបានសរសេរទៀតថា «ប្រសិនបើពួកគេជ្រើសរើសមិនព្រមចុះចាញ់ នោះយើងនឹងសម្លាប់ពួកគេដោយការរើសអើងបំផុត មិនថាតាមរយៈជំនួយកម្លាំងសន្តិសុខតាមរយៈការទម្លាក់គ្រាប់បែកលើពួកគេ , បាញ់ពួកគេចំផ្ទៃមុខ ឬ វាយពួកគេរហូតដល់ស្លាប់ដោយប្រើប៉ែលនោះទេ»។ice Organizations)។

សារដែលបានបង្ហោះនោះក៏បានភ្ជាប់ជាមួយ អក្សរ (Hashtag) #ISIS_SurrenderOrDie ផងដែរ។ គួររំលឹកឲ្យដឹងថា ក្រុម ISIS បានបាត់បង់ទឹកដីភាគច្រើនដែលខ្លួនធ្លាប់គ្រប់គ្រងនៅប្រទេសស៊ីរី ហើយត្រូវបានគេកម្ចាត់ចេញពីជម្រករបស់ខ្លួននៅអ៊ីរ៉ាក់ទៀតផង៕

ដកស្រង់ពី៖Sabay