Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ិចស៊ីកូ៖ «រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិក គឺដេកយល់សប្តិទៅ» ម៉ិចស៊ីកូគ្មានថ្ងៃធ្វើបានឡើយ!

  • បោះពុម្ព

 (ម៉ិចស៊ីកូស៊ីធី)៖ ក្រោយពីបានលឺការអះអាងដ៏គួរឲ្យអស់សំណើច ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រដ្ឋាភិបាលម៉ិចស៊ីកូ បានចេញមុខបញ្ជាក់ច្បាស់ៗជាថ្មីម្តងទៀតថា ខ្លួននឹងគ្មានថ្ងៃចេញថ្លៃការសាងសង់ជញ្ជាំងព្រំដែន ភាគខាងត្បូងរបស់សហរដ្ឋអាមេរិកឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។ ការលើកឡើងខាងលើដែលប្រៀបដូចជា ការប្រាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឲ្យដេកគងថ្ងាសស្រមៃពីរឿងនេះនោះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិចស៊ីកូ លោក អ៊ីលឌែហ្វណូសូ ហ្គាហ្សាដូ (Ildefnoso Guajardo) ដែលបានបង្ហោះសារតាមប្រព័ន្ធ Twitter ថា «ប្រធានាធិបតីម៉ិចស៊ីកូ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់រួចមកហើយថា ម៉ិចស៊ីកូនឹងពុំមានថ្ងៃ ចេញថ្លៃចំណាយលើការសាងសង់ជញ្ជាំងនោះជាដាច់ខាត»។

គួរជម្រាបថា ថ្លែងជាមួយសារព័ត៌មាន The Wall Street Journal នាសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា ម៉ិចស៊ីកូអាចចេញថ្លៃចំណាយលើ គម្រោងសាងសង់ជញ្ជាំង ដ៏ចម្រូងចម្រាសរបស់លោក ដោយប្រយោលតាម NAFTA ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ កំពុងត្រូវឆ្លងកាត់ការចរចាជាថ្មី នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ជុំវិញការអះអាងនេះ លោក Guajardo ដែលធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់អាមេរិកនោះ បានសង្កត់ធ្ងន់ថា «បញ្ហាជញ្ជាំងព្រំដែន នឹងមិនអាចក្លាយជាប្រធានបទក្នុងអំឡុងនៃកិច្ចចរចារនៃ NAFTA ឡើយ»។ ជាមួយគ្នានេះដែរ បើតាមសេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមស្នើសុំថវិកាសរុប ១៨ពាន់លានដុល្លារ ក្នុងអំឡុងរយៈពេល ១០ឆ្នាំ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែន រវាងអាមេរិក-ម៉ិចស៊ីកូ៕

ដកស្រង់ពី៖ Fresh News