Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេស​កាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់​ទំនងយោធា​កាន់តែខ្លាំងក្លា» ជាមួយ​សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ...

  • បោះពុម្ព

(កាណាដា)៖ ក្រសួងការពារជាតិកាណាដា លោក ហាជីត ស៊ីញ សាចចាន (Harjit Signh Sajjan) បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីការគាំទ្រយ៉ាងមុតមាំរបស់កាណាដា ក្នុងការពួតដៃគ្នាជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូនានា ជាពិសេសសហរដ្ឋអាមេរិក ស្តីពីដំណោះស្រាយការទូត សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ដែលធានាបាននូវសន្តិសុខ និងវិបុលភាពពិភពលោក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ រសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកាណាដា លោក Sajjan បានជួបជាមួយប្រមុខយោធាអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដើម្បីពិភាក្សាទៅលើប្រធានបទជាច្រើន ស្តីពីវិស័យការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោក Sajjan និង លោក Mattis ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញប្រតិបត្តិការគាំទ្រសន្តិភាពរបស់ UN នាពេលអនាគតផងដែរ ហើយទាំងពីរ ក៏បានជជែកអំពីការបង្រ្កាបក្រុមភេរវករជ្រុលនិយម ព្រមទាំងកិច្ចសហប្រតិបត្តិការ នៃអ្នកជិតខាងទាំងពីរនេះ នៅក្នុងផ្នែកនៃក្រុមយោធាចំរុះអន្តរជាតិ ប្រឆាំងក្រុម ISIS ទៀតផង។

គួរជម្រាបថា លោក Sajjan និង លោក Mattis បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីមកពីបរទេស ស្តីពីសន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ដែលបានប្រារព្ធឡើងនៅឯមជ្ឈមណ្ឌលសន្និសីទ នៃទីក្រុង Vancouver ប្រទេសកាណាដា៕

ដកស្រង់ពី៖ Fresh News