Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមាន៖ «ទង្វើកូរ៉េខាងជើង នឹងបង្ខំ​ឲ្យមានការប្រើយោធា ដើម្បី​ដោះស្រាយ​បញ្ហាតែម្តង...»

  • បោះពុម្ព

 (កាណាដា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានព្រមានថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន នឹងបង្ខំរហូតដល់អាចមានការប្រើប្រាស់ជម្រើសយោធា ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងតំបន់ បើសិនជាប្រទេសនេះមិនព្រមសម្រេចចិត្តផ្សះផ្សាជម្លោះតាមរយៈកិច្ចចរចាទេនោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។ លោក ធីល្លឺសុន ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីកាណាដា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡេនដ៍ (Chrystia Freeland) នាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មកពីប្រទេសចំនួន ២០ នៅឯទីក្រុង Vancouver ប្រទេសកាណាដា កាលពីថ្ងៃអង្គារ។

ឆ្លើយតបនឹងសំណួរថា តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើងអាចផ្ទុះឡើង ឬទេ? លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងទាំងអស់ត្រូវតែដឹងឱ្យច្បាស់ ពីស្ថានភាពបច្ចុប្បន្ន ស្របពេល កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍ កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់ពួកគេ»។

លោក ធីល្លឺសុន សង្កត់ធ្ងន់ទៀតថា «យើងក៏ត្រូវទទួលស្គាល់ដែរថា ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង កាន់តែរីកធំឡើងហើយ បើសិនជាទីក្រុងព្យុងយ៉ាងមិនជ្រើសរើសផ្លូវ ចូលរួមកិច្ចចរចា និងពិភាក្សាទេ នោះពួកគេខ្លួនឯងនឹងជំរុញឱ្យមានការប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយដោះស្រាយជម្លោះ»។

លោក ធីល្លឺសុន ក៏បានបញ្ជាក់បន្ថែមផងដែរថា ការប្រើប្រាស់កម្លាំងយោធា មិនមែនជាជម្រើសអាទិភាពឡើយ ហើយថា ការឯកភាពគ្នារវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ក៏នឹងមិនមានការផ្លាស់ប្ដូរដែរ៕

ដកស្រង់ពី៖ Fresh News