Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាអំណាចធំៗព្រមាន៖ «សង្គ្រាមក្នុងតំបន់​អាចផ្ទុះឡើង ដោយសារទង្វើ​តួកគី​នៅស៊ីរី» ហើយវាជា​ភាពបរាជ័យ នៃនយោបាយ​ផ្ទៃក្នុង​ទីក្រុងអង់ការ៉ា!

  • បោះពុម្ព

 (ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា ប្រតិបត្តិការយោធារបស់តួកគី ប្រឆាំងនឹងកងកម្លាំងឃើដ YPG បានបង្កជាឧបសគ្គដល់ប្រតិបត្តិការ ប្រឆាំងនឹងពួក ISIS នៅស៊ីរី ខណៈរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian អះអាងថា សង្រ្គាមនៅក្នុងតំបន់អាចនឹងផ្ទុះឡើងនៅពេលណាមួយ។

ប៉ុន្តែអ្នកជំនាញ លោក Massoud Shadjareh ជាស្ថាបនិកនៃអង្គការ Islamic Human Rights Commission មានមូលដ្ឋាននៅអង់គ្លេសយល់ថា ការវាយប្រហាររបស់តួកគីលើ YPG គឺជាលទ្ធផលនៃភាពបរាជ័យ លើគោលនយោបាយក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik លោក Massoud Shadjareh បានកត់សម្គាល់យ៉ាងដូច្នេះថា «កាលពីជាង ០៧ ទៅ ១០ឆ្នាំមុន រដ្ឋាភិបាលតួកគីបានប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងនោះរួមមានទាំងការចរចា និងកម្លាំងយោធា ដោះស្រាយជាមួយគណបក្សពលករឃើដ PKK ដែលខ្លួនចាត់ទុកថា ជាអង្គការភេរវករ និងកំពុងបង្កភាពវឹកវរនៅ ភាគអាគ្នេយ៍នៃប្រទេស។

ប៉ុន្តែវាមិនបានទទួលលទ្ធផលអ្វីជាដុំកំភួននោះឡើយ ហើយរហូតមកទល់ពេលបច្ចុប្បន្ន ទើបទីក្រុងអង់ការ៉ា ប្រហែលជាមើលឃើញថា ភាពវឹកវរនៅស៊ីរីគឺជាឱកាសមួយដែលអាចឱ្យកងទ័ពរបស់ខ្លួន បើកប្រតិបត្តិការយោធាបោសសំអាតកងកម្លាំងឃើដ YPG មានសម្ព័ន្ធភាពជាមួយ PKK នៅតាមបណ្ដោយព្រំដែន ក្រោមហេតុផលការពារសន្តិភាព ព្រមទាំងសន្តិសុខនៅតាមតំបន់ព្រំដែន»។ដោយឡែក នៅពេលត្រូវបានសួរថា តើជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែករបស់កងកម្លាំងឃើដនៅស៊ីរី និងតួកគីអាចផ្ទុះឡើង ឬទេ? លោក Shadjareh បានឆ្លើយថា «វាអាចទៅរួច»។

គួរបញ្ជាក់ថា សមាជិកនៃក្រុមប្រដាប់អាវុធឃើដ YPG យ៉ាងតិចចំនួន ២៦០នាក់ បានបាត់បង់ជីវិតនៅក្រោមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ របស់រដ្ឋាភិបាលតួកគីឆ្លងចូលមក ក្នុងទីក្រុង Afrin ភាគខាងជើងប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមក៕

ដកស្រង់ពី៖ Fresh News