Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ប្រភេទថ្មី Mi-171A2 ទោះស្ថិតក្នុង​អាកាសធាតុ​អាក្រក់​បែបណា ក៏អាចស៊ូទ្រាំបាន!

  • បោះពុម្ព

 (ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-171A2 ដែលមានសមត្ថភាពចំរុះដ៏ទំនើប បានឆ្លងកាត់ការធ្វើតេស្តដោយជោគជ័យ នៅក្រោមលក្ខខណ្ឌអាកាសចុះត្រជាក់យ៉ាងខ្លាំង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Rostec ការធ្វើតេស្តសមត្ថភាព នៃឧទ្ធម្ភាគចក្រសមត្ថភាព Mi-171A2 ប្រភេទថ្មីបំផុត បានប្រព្រឹត្តទៅដោយជោគជ័យ នៅក្នុងតំបន់ Yukutia ភាគខាងកើតប្រទេសរុស្ស៊ី ដែលមានកម្រិតសីតុណ្ហភាព -៥០អង្សាសេក្រោមសូន្យ។

គួរជម្រាបថា បើតាមប្រភពព័ត៌មានដដែល ឧទ្ធម្ភាគចក្រ mi-171A2 ចំនួន ០២គ្រឿង បានធ្វើតេស្តសាកល្បងរបៀប Ground Run (នៅពេលម៉ាស៊ីនឧទ្ធម្ភាគចក្រ ត្រូវបញ្ឆេះឡើង ដោយពុំមានការហោះឡើងនោះឡើយ) ចំនួន ០៨លើក រួមជាមួយការតេស្តហោះហើរ៣៦លើក តាមកម្មវីធីពិសេសលើប្រព័ន្ធកុំព្យូទ័រ។ លទ្ធផលនៃការធ្វើតេស្ត បានបង្ហាញភស្តុតាងថា ប្រព័ន្ធនឹងឧបករណ៍នានានៃឧទ្ធម្ភាគចក្រ Mi-171A2 អាចធ្វើប្រតិបត្តិការបាន នៅក្នុងលក្ខខណ្ឌអាកាសដ៏លំបាកៗបំផុត៕

ដកស្រង់ពី៖ Fresh News