Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារប្រជុំកោះរបស់ឥណ្ឌា!

  • បោះពុម្ព

 (ញូដេលី)៖ គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រនៃកោះ Mohean នៃប្រទេសឥណ្ឌា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។ បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានរំញ័រចេញពីជម្រៅបាតសមុទ្រ ១០គីឡូម៉ែត្រ ខណៈភ្លាមៗបែបនេះ គេពុំទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយថា តើហេតុការណ៍នេះ បានបង្កជាការគំរាមកំហែង ការបំផ្លិចបំផ្លាញ និងមនុស្សរងគ្រោះ ដែរឬយ៉ាងណានោះឡើយ។

គួរបញ្ជាក់ថា កោះ Mohean ជាកោះកម្មសិទ្ធិរបស់ប្រទេសឥណ្ឌា ស្ថិតនៅក្នុងប្រជុំកោះ Andaman និង Nicobar ភាគខាងកើតមហាសាគរឥណ្ឌា៕

ដកស្រង់ពី៖ Fresh News