Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សស្លាប់កើនដល់ ៤១នាក់ ក្នុងករណីឆេះមន្ទីរពេទ្យ​កូរ៉េខាងត្បូង ខណៈអ្នករងរបួសមាន ៧៩នាក់!

  • បោះពុម្ព

(សេអ៊ូល)៖ អាជ្ញាធរសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូង បានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្សស្លាប់ក្នុងករណីឆេះមន្ទីរពេទ្យ សេចុង (Sejong) នៅទីក្រុង Milyang ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃសុក្រនេះ បានកើនឡើងដល់ ៤១នាក់ និង ៧៩នាក់ ទៀតរងរបួស ខណៈភ្លាមៗក្រោយផ្ទុះហេតុការណ៍ដ៏អកុសល្យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយស្ថានការណ៍អាសន្ន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។ នៅក្នុងចំណោមអ្នករងរបួសទាំង ៧៩នាក់ ក្នុងនោះមាន ៣៨នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវទទួលការព្យាបាលនៅគ្លីនីក និងមន្ទីរពេទ្យក្បែរៗកន្លែងកើតហេតុតែម្តង។ អ្នកសារព័ត៌មានបានទទួលដំណឹងថា នៅក្នុងចំណោមអ្នករងរបួសធ្ងន់ៗនោះ គឺមាន ០៩នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេបំផុត នាំឲ្យអាជ្ញាធរកូរ៉េខាងត្បូងមានការព្រួយបារម្ភថា នឹងអាចមានជនរងគ្រោះ ដល់បាត់បង់ជីវិតបន្ថែមទៀត។

គួរបញ្ជាក់ថា Milyang ជាទីក្រុងមួយ ដែលស្ថិនៅភាគអាគ្នេយ៍ នៃប្រទេសកូរ៉េខាងត្បូង ហើយនៅពេលកើតហេតុខាងលើនេះ អ្នកជំងឺជាង ១០០នាក់ កំពុងស្នាក់នៅក្នុងអគារមន្ទីរពេទ្យ ហើយដោយឡែកប្រជាជនដែលរស់នៅតំបន់ក្បែរខាង សរុបជាង ៩០នាក់ ត្រូវបានជម្លៀសចេញទាន់ពេល។ សម្រាប់អគ្គីភ័យដំបូងបានចាប់ផ្តើមឆាបឆេះចេញពីបន្ទប់សង្គ្រោះបន្ទាន់ នៃអគារមន្ទីរពេទ្យ Sejong នោះ ខណៈមូលហេតុដែលបង្កគ្រោះអាសន្ន ប៉ូលិសកំពុងតាមដានបន្ត៕

ដកស្រង់ពី៖ Fresh News