Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុម​​តាលីបង់ និង Haqqani នៅប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន!

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ក្រសួងរតនាជាតិនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើបុគ្គល ០៦នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមសកម្មប្រយុទ្ធ Haqqani នៅអាហ្វហ្គានីស្ថាន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។ យោងតាមក្រសួងរតនាគារជាតិអាមេរិក បុរសទាំង ០៦នាក់ នោះគឺជាជនជាតិប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានហាមឃាត់ពីប្រព័ន្ធដំណើរការ ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។

«ការសម្រេចចិត្តនៅថ្ងៃនេះ គឺជាការគាំទ្រដល់យុទ្ធសាស្ត្រថ្មី សម្រាប់តំបន់អាស៊ីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ នេះជាការលើកឡើងរបស់អនុរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោកស្រី ស៊ីហ្គាល់ មែនឌែលខឺ (Sigal Mandelker)។លោកស្រីបន្ថែមទៀតថា «រដ្ឋាភិបាលប៉ាគីស្ថាន គួរតែធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់ផ្ដាច់បណ្ដាញផ្តល់ហិរញ្ញវត្ថុ របស់ក្រុមតាលីបង់ និងក្រមសកម្មប្រយុទ្ធ Haqqani»។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីនេះ ធ្វើឡើងតែជាងបីសប្ដាហ៍ប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលអាមេរិក ប្រកាសផ្អាកផ្ដល់ជំនួយហិរញ្ញវត្ថុដល់ប៉ាគីស្ថាន ដោយចោទថា ទីក្រុងអ៊ីស្លាម៉ាបាដ បរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមសកម្មប្រយុទ្ធ Haqqani ដែលតែងតែឆ្មក់វាយប្រហារ លើកងទ័ពអាមេរិក និងអាហ្វហ្គានីស្ថាន៕

ដកស្រង់ពី ៖ Fresh News