Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន​អំពាវនាវ​ឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម នៅតំបន់សមុទ្រ​អាក់ទិក» ដែលសំបូរដោយធនធានរ៉ែ!

  • បោះពុម្ព

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យ បន្តការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិក ជាទីដែលក្រុមអ្នកជំនាញមើលឃើញថា អាចនឹង ក្លាយជាកន្លែងដណ្ដើមឥទ្ធិពល និងឧស្ម័នធម្មជាតិរវាងមហាអំណាចពិភពលោក នៅពេលអនាគត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។ ការលើកឡើងបែបនេះរបស់ទីក្រុងប៉េកាំង ធ្វើឡើងនៅក្នុងសៀវភៅស ស្ដីពីគោលនយោបាយចិន លើមហាសមុទ្រអាក់ទិក ចេញផ្សាយនៅថ្ងៃសុក្រនេះ។

ក្នុងសៀវភៅដដែលចិនបាន កត់សម្គាល់យ៉ាងដូច្នេះថា «ប្រទេសចិនបានធ្វើការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្រោមគោលនយោបាយសេដ្ឋកិច្ចខែ្សក្រវាត់ និងផ្លូវ អនុឡោមតាមគោលការណ៍ពិគ្រោះយោបល់ យ៉ាងស៊ីជម្រៅ, ចែករំលែកផលប្រយោជន៍រួមគ្នា ក៏ដូចជាផ្ដោតសំខាន់លើគោលនយោបាយសម្របសម្រួល, ផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្មសេរី, សមាហរណកម្មសេដ្ឋកិច្ច និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រជាជន និងប្រជាជន»។

គួរបញ្ជាក់ថា នៅក្នុងសៀវភៅសរបស់ខ្លួន ទីក្រុងប៉េកាំងក៏បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងអន្តរជាតិមួយសម្រាប់គ្រប់គ្រងធនធានជលផល នៅក្នុងតំបន់មហាសមុទ្រអាក់ទិច ព្រមទាំងអនុញ្ញាតក្នុងការស្រាវជា្រវវិទ្យាសាស្ត្រ និងការនេសាទនៅក្នុងតំបន់ ក្រោមកិច្ចការពារពីបណ្ដារដ្ឋពាក់ព័ន្ធទំាងអស់ អនុឡោមតាមច្បាប់អន្តជាតិ៕

ដកស្រង់ពី៖ Fresh News