Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS (Update): មនុស្សស្លាប់កើនដល់១០៣នាក់ និងរបួស២៣៥នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន

  • បោះពុម្ព

(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ បានកើនដល់១០៣នាក់ និង២៣៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថាគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតដោយ រថយន្តទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ ជាន់ខ្ពស់ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យនេះ បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃដល់ជនរងគ្រោះ ស្របពេល ពិធីបុណ្យសពបានប្រព្រឹត្តទៅ ហើយមនុស្សជាច្រើនកំពុងស្វែងរកសាច់ញាតិ របស់ខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។

គួរបញ្ជាក់ថា បើតាមមន្ត្រីអាហ្វហ្គានីស្ថានថា ក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវលើការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើន បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់មួយសម្លាប់មនុស្ស២២នាក់៕

ដកស្រង់ពី៖FRESH NEWS