Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំភ្លើង Zao របស់ជប៉ុន ឲ្យសញ្ញាកាន់តែ​មិនស្រួល ដែលវានឹងអាចផ្ទុះ​នាពេលឆាប់ៗ...

  • បោះពុម្ព

 (តូក្យូ)៖ មួយរយៈនេះភ្នំភ្លើងនៅជប៉ុន ហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់បង្ហាញសញ្ញាមិនសូវស្រួលខ្លាំង ដោយសារតែបណ្តាប្រទេសទាំងនេះ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសាគរប៉ាស៊ីហ្វិក ដែលងាយនឹងរងគ្រោះធម្មជាតិ ស្ទើរគ្រប់ជំពូកតែម្តង ជាពិសេសរញ្ជួយដី និងបន្ទុះភ្នំភ្លើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។ នាដើមសប្តាហ៍នេះ ភ្នំភ្លើងមួយទៀតរបស់ជប៉ុនគឺ Zao ហាក់បង្ហាញសញ្ញាមិនស្រួលខ្លាំង ដែលទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានបង្កើនកម្រិតប្រកាសអាសន្ន ទៅកាន់លំដាប់លេខ ២ ដែលជាសញ្ញាមធ្យម ពីព្រោះតែតំរុយចេញពីមាត់ភ្នំភ្លើងដូចផ្សែងហុយ និងរំញ័រតិចៗនោះ អាចជាសញ្ញាថា វានឹងអាចផ្ទុះបាននៅពេលឆាប់ៗខាងមុខនេះ។

យោងតាម JMA បានបន្ថែមថា យោងតាមកម្រិតប្រកាសអាសន្នខាងលើនេះ ប្រជាជនទាំងឡាយត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរឆ្លងកាត់ភ្នំមួយនេះឡើយ ស្ថិតនៅរយៈចម្ងាយជុំវិញកំពូលភ្នំប្រមាណ ១.២គីឡូម៉ែត្រ។ សញ្ញាមិនស្រួលបានកើតមានឡើង កាលពីម៉ោង ៧៖០០នាទីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន និងម្តងទៀតនៅម៉ោង ១៖០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។

JMA បានធ្វើការកត់សម្គាល់ទៀតថា ក្រុមអង្កេតបានដឹងអំពីកំសួលឧស្ម័ន និងទឹកក្រោមដី មានការពុះកញ្ជ្រោលខុសពីធម្មតា កាលពីវេលាម៉ោង ២៖១៨នាទីរសៀល ថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) ដែលជាហេតុធ្វើឲ្យកម្រិតប្រកាសអាសន្ន ត្រូវបានបង្កើនដូចខាងលើនេះ។ភ្នំភ្លើង Zao ស្ថិតនៅក្នុងខេត្ត Yamagata ភាគកណ្តាលប្រទេសជប៉ុនតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅនេះ ភ្នំភ្លើង Kusatsu-Shirane ស្ថិតនៅក្នុងខេត្ត Gunma ភាគខាងជើងទីក្រុងតូក្យូ បានផ្ទុះឡើងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១១នាក់ទៀតរងរបួស ដោយសារតែកម្អែល និងដុំថ្មបូករួមទាំងផ្ទាំងព្រិលធំៗ បានធ្លាក់ទៅគ្របសង្កត់លើរមនីយដ្ឋានមួយកន្លែង ដែលនៅក្បែរនោះ៕

ដកស្រង់ពី៖ Fresh News