Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តក្រុងធ្លាក់ពីលើស្ពាន ចូលក្នុងទន្លេនៅឥណ្ឌា «ផ្តាច់ជីវិតមនុស្ស ៤៥នាក់» ដោយសារ​តៃកុងឡាន ជាប់និយាយ​ទូរស័ព្ទពេលកំពុងបើកបរ...

  • បោះពុម្ព

(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដក្រុងមួយគ្រឿងបានបើកធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកទន្លេនៅឯរដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal) នៃភាគខាងកើតប្រទេសឥណ្ឌា បានកើនដល់ ៤៥នាក់ហើយ។

នេះបើតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ប្រចាំរដ្ឋខាងលើ បានឱ្យបញ្ជាក់យ៉ាងដូច្នេះថា «ជាមួយការរកឃើញ និងការស្រង់សាកសពបន្ថែម ពីទន្លេជាទីដែលរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលទៅ បន្ទាប់ពីក្រឡាប់ធ្លាក់ពីលើស្ពាននៅតំបន់ ដូឡាតាបាដ (Daulatabad) ក្នុងស្រុក មួស៊ីដាបាដ (Murshidabad) ស្ថិតនៅចំងាយ ២២០គីឡូម៉ែត្រ ពីទីក្រុង កុលកាតា (Kolkata) រដ្ឋ West Bengal បានធ្វើឱ្យ ចំនួនអ្នកសា្លប់កើនដល់ ៤៥នាក់ ដែលពីដំបូងឡើយ គឺចំនួនទាបជាងនេះ ខណៈក្រុមអ្នកជួយសង្រ្គោះ នៅតែបន្តស្វែងរកសាកសពមនុស្សជាច្រើននាក់ទៀត»។

គួរបញ្ជាក់ថា រថយន្ដក្រុងខាងលើមានផ្ទុកអ្នកដំណើរ ៦០នាក់ បានក្រឡាប់ធ្លាក់ទៅក្នុងទឹកទន្លេ ហ្សាឡាំងគី (Jalangi) កាលពីថ្ងៃចន្ទ នៅពេលធ្វើដំណើរពីតំបន់ ការីមពួរ (Karimpur) នៃស្រុក ណាឌៀ (Nadia) កាត់តាមតំបន់ Murshidabad ឆ្ពោះទៅកាន់ស្រុក ម៉ាល់ដា (Malda)។ បើតាមសម្តីអ្នកដំណើរនៅរស់រានមានជីវិត អ្នកបើករថយន្ដក្រុងនេះ បានបើកក្នុងល្បឿនយ៉ាងលឿន ដោយនិយាយទូរស័ព្ទបណ្ដើរនៅពេលឆ្លងកាត់ស្ពាន ប៉ុន្តែមូលហេតុច្បាស់លាស់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

ដកស្រង់ពី៖ Fresh News