Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជប៉ុន «កំពុង​ចាត់វិធានការក្តៅ លើប្រព័ន្ធប្តូរប្រាក់​ឌីជីថល» ក្រោយចោរ​លួចលុយអស់ ៦៥៥លានដុល្លារ ពីប្រព័ន្ធប្រភេទនេះ!

  • បោះពុម្ព

 (តូក្យូ)៖ ក្រុមអាជ្ញាធរនិយ័តកម្មហិរញ្ញវត្ថុជប៉ុនបាននិយាយថា ខ្លួនអាចនឹងធ្វើអធិការកិច្ចលើរាល់ប្រព័ន្ធប្ដូរប្រាក់ឌីជីថល ព្រមទាំងបញ្ជាឱ្យ ធនាគារ Coincheck ធ្វើការងារនេះជាមួយគ្នា បន្ទាប់ពីក្រុមចោរព័ត៌មានវិទ្យា ឬ Hackers បានចូលលួចលុយជាង ៦៥៥លានដុល្លារ ពីប្រព័ន្ធប្ដូរប្រាក់ឌីជីថលរបស់ក្រុមហ៊ុនមួយនេះ កាលពីពេលថ្មីកន្លងទៅ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៨។ ការចូលលួចលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានបង្ហាញយ៉ាងច្បាស់ពីភាពងាយរងគ្រោះ នៃការធ្វើពាណិជ្ជកម្មទ្រព្យសម្បត្តិតាមប្រព័ន្ធឌីជីថល ខណៈក្រុមអ្នកជំនាញព្រមានថាការ វាយប្រហារព័ត៌មានវិទ្យាបែបនេះ អាចនឹងកើតមានជាថ្មីម្ដងទៀត។

ដោយឡែក ជុំវិញបញ្ហានេះដែរ ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ (FSA) នៃរដ្ឋាភិបាលជប៉ុនបានបង្គាប់ ឱ្យមានការកែលម្អឡើងវិញ នូវការធ្វើប្រតិបត្តិការរបស់ Coincheck មានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ ជាមួយការផ្អាកកាលពីថ្ងៃសុក្រ នូវការធ្វើពាណិជ្ជកម្មលើរាល់ប្រព័ន្ធប្ដូរប្រាក់ឌីជីថល លើកលែងតែ Bitcoin (ប្រព័ន្ធបង់ប្រាក់ឌីជីថល) បន្ទាប់ពីពួក Hackers បានចូលលួចលុយជាង ៦៥៥លានដុល្លារពីប្រព័ន្ធ NEM របស់ធនាគារមួយនេះ។

ទោះជាបែបនេះក្ដី Coincheck បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាខ្លួននឹងផ្ដល់ត្រឡប់ទៅវិញ ៩០ភាគរយ នៃមូលនិធិផ្ទៃក្នុង ដោយមិនបានប្រាប់ពីរបៀបផ្ដល់ ឬថាត្រូវធ្វើនៅពេលណានោះទេ។ គួរបញ្ជាក់ថា បើតាម FSA Coincheck ត្រូវដាក់ជូននូវរបាយការណ៍ពាក់ព័ន្ធនឹងការ Hack និងវិធានការដើម្បីបង្ការកុំឱ្យរឿងបែបនេះ កើតឡើងជាថ្មីនៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ហើយបើចាំបាច់ FSA នឹងធ្វើអធិការកិច្ចលើរាល់ប្រព័ន្ធប្ដូរប្រាក់ឌីជីថលដទៃទៀត៕

ដកស្រង់ពី៖ Fresh News