Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានទីភ្នាក់ងារប្រកាសអាសន្នរដ្ឋហាវ៉ៃ លាលែងពីតំណែង ក្រោយបុគ្គលិកខ្លួនចុចច្រឡំប៊ូតុងព្រមានពីការវាយប្រហារដោយមីស៊ីល!

  • បោះពុម្ព

(ឡូស អាន់ជែលឡែស)៖ ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ បានសម្រេចចិត្តលាលែងពីតំណែងហើយ ខណៈបុគ្គលិកម្នាក់ដែលបានចុចច្រឡំលើប៊ូតង់ព្រមាន ពីការវាយប្រហារដោយគ្រាប់មីស៊ីលត្រូវបានបណ្ដេញចេញពីការងារ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ Star Advertiser ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ លោក Vern Miyagi បានទទួលខុសត្រូវទាំងស្រុង ព្រមទាំងបានដាក់លិខិតលាលែងពីតំណែងនៅថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។

ចំណែកឯ បុគ្គលិកម្នាក់ដែលចុចច្រឡំលើប៊ូតង់ព្រមានពីការវាយប្រហារដោយគ្រាប់មីស៊ីល ត្រូវបានបណ្ដេញចេញពីការងារកាលពីថ្ងៃសុក្រ ហើយអនុប្រធាននៃទីភ្នាក់ងារមួយនេះម្នាក់បានលាលែងពីតំណែង ខណៈបុគ្គលិកម្នាក់ទៀតត្រូវបានព្យួរពីការងារ ដោយគ្មានប្រាក់ខែ។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ អាជ្ញាធររដ្ឋហាវ៉ៃបានចេញមុខសូមទោសចំពោះ ភាពចលាចលដែលបង្កឡើងដោយបុគ្គលិកម្នាក់បានចុចច្រឡំលើប៊ូតង់ព្រមានពី ការវាយប្រហារដោយគ្រាប់មីស៊ីល។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអះអាងថាការច្រឡំនេះគ្រាន់តែជាធ្វើសមយុទ្ធតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News