Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កោះតៃវ៉ាន់ «ទទួល​កាដូធំមួយពីមហា​យក្សចិន នៅមុនថ្ងៃបុណ្យ​ចូលឆ្នាំថ្មី» ដែលនឹងធ្វើឲ្យ​ទំនាក់ទំនង​ចិន-តៃវ៉ាន់ កាន់តែ​តានតឹង...

  • បោះពុម្ព

(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានកត់សម្គាល់ថា ជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញការបើកផ្លូវហោះហើរថ្មីមួយនៅក្បែរ កោះតៃវ៉ាន់ នឹងកំណត់ពីជោគវាសនានៃទំនាក់ទំនងរវាងចិន និងទីក្រុងតៃប៉ិ ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនបាន លុបចោលជើងហោះហើរច្រើនជាង ២០០ ទៅនិងមកកោះតៃវ៉ាន់មុនថ្ងៃចូលឆ្នាំចិន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ ថ្លែងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធ ក្រុមប្រឹក្សាតៃវ៉ាន់សម្រាប់គោលនយោបាយចិនដីគោក បានលើកឡើង ដូច្នេះថា «ប្រជាជនតៃវ៉ាន់កំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់... ដូច្នេះបើសិនជម្លោះបច្ចុប្បន្ន អាចត្រូវបានដោះស្រាយនោះវាក្លាយជាការចង្អុលបង្ហាញដ៏សំខាន់មួយ ពីរបៀបដែលប្រជាជនតៃវ៉ាន់យល់ឃើញ ចំពោះអនាគតនៃទំនាក់ទំនង រវាងភាគីទាំងពីរ។

តែយ៉ាងណាក៏ដោយ យើងនៅតែអំពាវនាវជាថ្មីម្ដងទៀត ឱ្យចិនយកចិត្តទុកដាក់លើសន្តិភាព និង ស្ថេរភាពនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ក៏ដូចជាចាត់រាល់វិធានការនានា ដើម្បីបញ្ជៀសកុំឱ្យបញ្ហា ដដែលកើតឡើងកាន់តែធំ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន China Eastern Airlines បានលុបចោលជើងហោះហើរចំនួន ២១២ រវាង ចិនដីគោក និងកោះតៃវ៉ាន់ ខណៈក្រុមហ៊ុន Xiamen Airlines សម្រេចចិត្តលុបចោលជើងហោះហើរចំនួន ៧០ នៃជើងហោះហើរបន្ថែមរបស់ខ្លួន ដោយអះអាងថា មានការបដិសេធពីភាគីតៃវ៉ាន់។ ក៏ប៉ុន្តែតៃវ៉ាន់អះអាងថា ខ្លួន មិនបានទទួលដំណឹង ឬការប្រឹក្សាណាមួយពីភាគីចិននោះទេ ដោយថែមទាំងចោទដែរថា វាជាសម្រេចចិត្ត ឯកតោភាគីរបស់ចិន៕

ដកស្រង់ពី៖ Fresh News