Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន៖ មនុស្ស ១១នាក់ស្លាប់ និង ០៥នាក់របួស ក្នុងគ្រោះអគ្គីភ័យ​ឆាបឆេះ​មណ្ឌលគាំពារមនុស្ស​ចាស់ជរា...

  • បោះពុម្ព

(តូក្យូ)៖ មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និង០៥នាក់ទៀត ត្រូវបានជួយសង្រ្គោះ នៅក្នុងគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយ នៅឯមជ្ឈមណ្ឌលមួយកន្លែង ដែលគាំទ្រ និងមើលថែទាំជនចាស់ជរាគ្មានទីពឹង ដែលទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្នុងភាគខាងជើងប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ។

នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមសារព័ត៌មានជប៉ុន NHK ផ្សាយឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ជនចាស់ជរាសរុបចំនួន ១៦ម្នាក់ បានស្នាក់នៅក្នុងអគារធ្វើពីឈើកម្ពស់បីជាន់ខាងលើ ដែលស្ថិតក្នុងទីក្រុង Sapporo នៃកោះហុកកៃដូ (Hokkaido) ជាទីដែលពួកគេបានបង់ប្រាក់ជួលក្នុងមួយខែៗថ្លៃ ៣៦,០០០យេន (៣៣០ដុល្លារ)។

មនុស្សបីនាក់ ក្នុងចំណោមអ្នករួចរស់ជីវិតទាំង ០៥នាក់ ដែលចំណាស់ខ្ទង់ ៥០ និង ៨០ប្លាយ កំពុងទទួលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ប៉ុន្តែស្ថានភាព គឺពុំមានការគំរាមកំហែងដល់អាយុជីវិតឡើយ។

គួរជម្រាបថា មជ្ឈមណ្ឌលខាងលើ គឺជាកម្មសិទ្ធិរបស់អង្គការមួយក្នុងក្រុង Sapporo ដែលជួយដល់ជនទាំងឡាយ ដែលស្ថិតក្រោមកម្មវីធីជំនួយសាធារណៈពីរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ចំណីអាហារហូបចុក និងការជួយពួកគេទាំងនោះ ស្វែងរករបរចិញ្ចឹមជីវិតជាដើម។ ដោយឡែក បុគ្គលិកបម្រើការជាទូទៅពុំសម្រាកនាពេលយប់ នៅឯមជ្ឈមណ្ឌលនេះឡើយ ខណៈគ្រោះអគ្គីភ័យបានកើតឡើងនាម៉ោង ១១៖៤០នាទី យប់ថ្ងៃពុធម្សិលមិញនេះ៕

ដកស្រង់ពី៖ Fresh News