Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក «ទទួលបរាជ័យលើការបាញ់តេស្តមីស៊ីល SM-3» ដែលជាលើកទីពីរគិតចាប់តាំងពិខែកក្កដា ឆ្នាំមុន!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ មីស៊ីលអាមេរិក SM-3 បាញ់ចេញពីការសាកល្បង នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីល Aegis នៅឯឆ្នេរហាវ៉ៃ បានបរាជ័យក្នុងការស្ទាប់ចាប់មីស៊ីល ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ការខូចខាតនោះទេ។

នេះបើតាមក្រុមមន្ត្រី អាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ទីភ្នាក់ងារការពារមីស៊ីលអាមេរិកបានទទួលស្គាល់ថា ខ្លួនបានដឹកនាំការធ្វើតេស្ដប្រព័ន្ធ មីស៊ីល Aegis តាមរយៈការបាញ់មីស៊ីលប្រភេទ Standard Missile-3 (SM-3) Block IIA ដើម្បីស្ទាក់ចាប់មីស៊ីល មួយទៀតដែលត្រូវបានចេញពីតំបន់ Kauai នៃរដ្ឋហាវ៉ៃកាលពីថ្ងៃពុធ។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីលទ្ធផលនៃការ ធ្វើតេស្ដនេះនៅឡើយទេ ខណៈក្រុមមន្ត្រីអាមេរិកជាច្រើននាក់អះអាងថា ការធ្វើតេស្ដនេះបានបរាជ័យហើយ។

គួររំលឹកថា កាលពីខែកក្កដា កន្លងទៅ ការធ្វើតេស្ដមីស៊ីល SM-3 Block IIA ក៏ត្រូវបានគេរាយការណ៍ថា បានទទួល បរាជ័យផងដែរក្នុងការស្ទាក់ចាប់មីស៊ីលរយៈចំងាយមធ្យម ហើយក្នុងពេលជាមួយគ្នាទីភ្នាក់ងារពារមីស៊ីលអាមេរិក បាន បន្ទោសថា វាគឺជាកំហុសរបស់មនុស្ស មិនមែនដោយសារគ្រាប់មីស៊ីលនេះទេ។

ចំណែកឯ ការបាញ់សាកល្បងមីស៊ីល ប្រភេទនេះបានបរាជ័យជាលើកទី ២ ដោយវាមិនអាចបាញ់ចំគោលដៅ។ មីស៊ីល SM-3 Block IIA ត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នាជាមួយជប៉ុន ក្នុងគោលបំណងទប់នឹងការគំរាមកំហែង ពីសំណាក់មីស៊ីលកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News