Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គរដ្ឋ​ទូតរុស្ស៊ី៖ ការដាក់បម្រាម​ទាំងស្រុងលើការ​នាំចូលប្រេង គឺជាការខ្ទប់ដង្ហើម​សេដ្ឋកិច្ច​កូរ៉េខាងជើង និងជាការ​បញ្ឆេះសង្គ្រាម...

  • បោះពុម្ព

(ម៉ូស្គូ)៖ ការដាក់បម្រាមទាំងស្រុងលើការនាំចូលប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង គឺមានន័យថា ជាការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងអាចនឹង ចាត់ទុកថា វាជាការប្រកាសសង្រ្គាម ដែលអាចនឹងបង្កជាផលវិបាកជាច្រើននៅពេលអនាគត។

នេះបើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយដាក់ទណ្ឌកម្មថ្មីមួយកាលពីខែធ្នូ ឆ្នាំ២០១៧ ប្រឆាំងកូរ៉េខាងជើង សម្រាប់ការធ្វើតេស្ដ មីស៊ីលជាបន្តបន្ទាប់ តាមរយៈការបិទខ្ទប់ការនាំចេញប្រេងលក់ឱ្យទីក្រុងព្យុងយ៉ាង។

តែយ៉ាងណាក៏ដោយ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើង លោក អាឡិចហ្សាន់ដឺ ម៉ាត់សេហ្កូរ៉ា (Alexander Matsegora) បានជំទាស់នឹងការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឱ្យកូរ៉េខាងជើង។

លោក Matsegora បានលើកឡើងដូច្នេះថា «បើសិនជាការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងត្រូវបានបញ្ឈប់ នោះវានឹងមានន័យថា ជាការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចទាំងស្រុងរបស់កូរ៉េខាងជើង ហើយនេះក៏នឹងជំរុញផងដែរ ឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន ចាត់ទុកថា វាគឺជាការប្រកាសសង្រ្គាមជាមួយខ្លួន ដែលនឹងបង្កជាផលវិបាកគ្មាននរណាអាចស្មានដល់ នៅពេលអនាគត»។

គួរបញ្ជាក់ថា បើតាមលោក Alexander Matsegora ទណ្ឌកម្មអង្គការសហប្រជាជាតិ ដាក់កំហិតលើការនាំចូលប្រេងរបស់កូរ៉េខាងជើង ៥៤០,០០០តោនពីចិន និង ៦០,០០០តោន ទៀតពីបណ្ដាប្រទេសដទៃ៕

ដកស្រង់ពី៖ Fresh News