បណ្តាញសង្គម

BREAKING NEWS: មានករណី​​បើករថយន្តបុករះ កណ្តាលទីក្រុងសៀងហៃ នាំឲ្យ​មនុស្ស ១៨នាក់​រងរបួស​ធ្ងន់-ស្រាល...

(ប៉េកាំង)៖ រថយន្តមួយគ្រឿង បានបោះពួយទៅបុកអ្នកថ្មើរជើង នៅឯទីប្រជុំជន ក្នុងទីក្រុងសៀងហៃ នាព្រឹកថ្ងៃសុក្រនេះ ដោយបានបណ្តាលឲ្យមនុស្ស ១៨នាក់ ទទួលរងរបួស ខណៈ០៣នាក់ក្នុងចំណោមនោះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។

នេះបើតាមការឲ្យដឹងពីអាជ្ញាធរក្នុងប្រទេសចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។ គួរជម្រាបថា ហេតុការណ៍ខាងលើបានកើតឡើង នៅចំខាងមុខហាងកាហ្វេ Star Buck មួយកន្លែងនៅក្នុងទីក្រុងសៀងហៃ ខណៈមូលហេតុដែលបានបណ្តាលឲ្យមានហេតុការណ៍ដ៏រន្ធត់នេះ កំពុងបន្តស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសនៅឡើយ៕

ដកស្រង់ពី៖FRESH NEWS