Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហូឡង់ សម្រេចជាផ្លូវការដកឯកអគ្គរដ្ឋទូត ចេញពីតួកគី (ហូឡង់)៖

  • បោះពុម្ព

  រដ្ឋាភិបាលប្រទេសហូឡង់ បានសម្រេចជាផ្លូវការ ដកឯកអគ្គរដ្ឋទូតប្រទេសរបស់ខ្លួន ប្រចាំនៅប្រទេសតួកគី, នេះបើតាម ក្រសួងការបរទេសហូឡង់ ប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះ ហើយត្រូវបានចុះផ្សាយដោយសារភ្នាក់ងារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

«កិច្ចពិភាក្សាថ្មីៗនេះ បានផ្តល់ឲ្យតួកគី និងហូឡង់ នូវឱកាសមួយ ដើម្បីបង្កើនភាពស្និទ្ធិស្នាលរវាងគ្នាទៅវិញទៅមក, ប៉ុន្តែយើងមិនអាច ព្រមព្រៀងគ្នាក្នុងការធ្វើឲ្យទំនាក់ទំនង ត្រឡប់មកភាពធម្មតាវិញបាន» នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសហូឡង់ លោក Halbe Zijlstra បានឲ្យដឹងយ៉ាងដូច្នេះ។

ក្រសួងការបរទេសបន្ថែមថា ដរាបណា ហូឡង់ មិនមានឯកអគ្គរដ្ឋទូតប្រចាំនៅតួកគី, ហូឡង់ នឹងមិនអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីរបស់តួកគី មកកាន់តួនាទី នៅក្នុងប្រទេសហូឡង់នោះឡើយ។ ការសម្រេចចិត្តនេះមើលទៅហាក់ដូចជាធម្មតា ដោយសារឯកអគ្គរដ្ឋទូតហូឡង់ ប្រចាំនៅតួកគី ក៏មិនអាចចូលទៅកាន់តួកគីបាននោះដែរ គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៧ នៅពេលដែលភាពតានតឹងផ្នែកការទូត រវាងប្រទេសទាំងពីរ បានកើតឡើង។

នៅពេលនោះ, ក្រុមរដ្ឋមន្ត្រីតួកគី ត្រូវបានរារាំងពីការប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង Rotterdam របស់ហូឡង់ ដើម្បីធ្វើប្រជាមតិវិសោធនកម្ម ទៅលើការពង្រីកអំណាច របស់ប្រធានាធិបតីតួកគី។ នៅក្នុងការតវ៉ា, ក្រសួងការបរទេសតួកគី បានជូនដំណឹងទៅភារធារីស្ថានទូតហូឡង់ ប្រចាំនៅទីក្រុង Ankara របស់តួកគីថា ពួកគេមិនចង់ឲ្យ ឯកអគ្គរាជទូតហូឡង់ ដែលបានចាកចេញពីប្រទេសទួកគី វិលត្រលប់មកបំពេញតួនាទីវិញនោះទេ៕

ដកស្រង់ពី៖ Fresh News