បណ្តាញសង្គម

ប្រធានាធិបតីម៉ាល់ឌីវ ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារវិបត្តិនយោបាយ

(ម៉ាល់ឌីវ)៖ ប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen នៅថ្ងៃចន្ទ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Indian Today នៅយប់ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។លោក Abdulla Yameen ដែលបានដឹកនាំប្រទេសតាមនយោបាយកណ្ដាប់ដៃដែក ចាប់តាំងពីឆ្នាំ២០១៣មក កំពុងប្រឈមមុខនឹងសម្ពាធទាំងនៅក្នុងស្រុក និងពីសហរដ្ឋអាមេរិក រួមទាំងឥណ្ឌា ឱ្យដោះលែងអតីតប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed ឱ្យមានសេរីភាព បន្ទាប់ពីលោកត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ១៣ឆ្នាំ ក៏ដូចជាដោះលែង អ្នកនយោបាយ០៨នាក់ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីរដ្ឋាភិបាលម៉ាឌីវ ការប្រកាសភាពអាសន្ននេះនឹងមានរយៈពេល១៥ថ្ងៃ៕

ដកស្រង់ពី៖ Fresh News